ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មិន​មាន​ការ​ដោះលែង​លោក​កឹម​ សុខា​ ដោយសារ​សម្ពាធ​បរទេស​ ទេ​ !

ចែករំលែក៖

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ច្បាស់​ៗថា​ មិន​មាន​ការ​ដោះលែង​លោក​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ​ ។

ប្រសាសន៍​សម្ដេច​តេជោ​ហ៊ុន​ សែន​ ធ្វើ​ឡើង​ បន្ទាប់​ពី​ទណ្ឌិត​សម​ រង្ស៊ី​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ថា​ នឹងមានការដោះលែងលោក​ កឹម​ សុខា​ ដោយសារមានសម្ពាធពីបរទេស។

សម្តេចតេជោ​ មាន​ប្រសាសន៍​បន្តថា ម៉្យាងទៀត លោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោសនោះឡើយ​ ។ ដូចនេះលោកកឹម​ សុខា​ ពុំមានសិទ្ធិដើម្បីទូលស្នើសុំព្រះរាជទានលើកលែងទោសនោះទេ។

សម្តេចតេជោបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាជនដែលពូកែភូតភរបោកប្រាស់មែន​ ពោលគឺបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅប្រទេសតាំងពីពេលដែលលោកបានទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងនៅអឺរ៉ុបថែមទៀត៕


ចែករំលែក៖