ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី ឆបោក នៅចំណុច សណ្ឋាគារដំរីជាន់ខ្លាវល្លិ៍មាស ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កឡើងដោយក្រុមហ៊ុនឌូវេរ៉ាឃីតឈិន(ទិញ និងលក់ផលិតផលក្នុងផ្ទះ)។
ជនរងគ្រោះដែលពាក្យបណ្តឹង 1-ឈ្មោះ តែម សុផល ភេទប្រុស អាយុ46ឆ្នាំ នៅភូមិទី4 សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន កំពង់ធំ។ 2-ឈ្មោះណុប ព្រីសនា ភេទស្រី អាយុ28ឆ្នាំ នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ 3-ឈ្មោះអឹង ម៉េងលី ភេទប្រុស អាយុ56ឆ្នាំ ភូមិបល្លង័លិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្ត កំពង់ធំ ។
ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៩ នាក់ តាមបញ្ជាលោក អិុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ រួមមានឈ្មោះ
១/ អ៊ុង ចុងវី( ong chong wee) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ម៉ាឡេស៊ី រស់នៅភ្នំពេញ
២/ យិន វ៉ៃជីន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិលេខ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
៣/ ជូ ថារ៉ែន ភេទស្រី អាយុ២៩ឆ្នំា នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤/ សុត ដៀម ភេទស្រី អាយុ២២ឆ្នំា នៅភូមិត្រពាំងទន្លេ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ
៥/ ឌិន សីុណាត ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម
៦/ហូ សេនហាន់ទី ភេទស្រី អាយុ២៧ឆ្នំា នៅភូមិចិន ឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង
៧/ ហូ សេនរ៉ូប៊ី ភេទស្រី អាយុ២៧នៅភូមិចិន ឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង
៨/ ហូ សេន ស៊ីហ្វានសាន ភេទស្រី អាយុ២១ឆ្នាំ នៅភូមិចិន ឃុំស្វាយប៉ោស្រុកបាត់ដំបង ខេត្តបាត់ដំបង
៩/ គ្រី លីលី ភេទស្រី អាយុ ២៣ឆ្នាំ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី