ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ គ្រី លីដូ ដួលសន្លប់បន្តបន្ទាប់ជាង៤០នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសង្គ្រោះជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ ខណៈកម្មករកាត់ដេរសម្លៀកបំពាក់ គ្រូ ដូ ដួលសន្លប់បន្តបន្ទាប់ជាង៤០នាក់ ស្ថិតនៅ ភូមិដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រោងចក្រយីហោ គ្រី លីដូ កាត់ដេរសម្លៀកបំពាក់ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានបឋម រាយការណ៍ថា មូលហេតុបណ្តាលឲ្យកម្មការិនីដួលសន្លប់ជាបន្តបន្ទាប់នេះ គឺបណ្តាលមកពីមេការ ប្រើពាក្យសំដីគំរោះគំរើយ និងស្រែកសម្លុតគំរាមកំហែងខ្លាំងៗពេក ដាក់មកលើកម្មករទាំងនោះ ទើបបណ្តាលឲ្យមានការដួលសន្លប់កម្មករបែបនេះ ។

ប៉ុន្តែទោះបីយ៉ាងណា ជុំវិញហេតុការណ៍ដួលសន្លប់នេះ សមត្ថកិច្ចជំនាញបាននិងកំពុងស៊ើបអង្កេតស្រាវជ្រាវផងដែរ ៕


ចែករំលែក៖