ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានបញ្ជូនខ្លួនជនសង្ស័យចំនួន១១នាក់ទៅកាន់តុលាការពាក់ព័ន្ធនៅក្នុងសំណុំរឿង០៣ករណីផ្សេងគ្នា ។ ការបញ្ជួនខ្លួនជនសង្ស័យនេះគឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១អំពើលួចមានចំនួន០២នាក់, ករណីទី២ ពាក់ព័ន្ធនឹងការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន០៨នាក់ និងករណីទី៣ ពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយខុសច្បាប់មានម្នាក់ផងដែរ ។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ទាំង០៣ករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបបានកន្លងមក ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងបញ្ជូននសង្ស័យទាំង១១នាក់ខាងនេះរួម នឹងវត្ថុតាងមួយចំនួនទៀងទៅតុលាការតែម្តង ។
លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ ៕ តុង សីហា