ព័ត៌មានទាន់ហេតុការណ៍៖

ដឹកធ្ងន់ពេកដល់ចុះផ្លូវចំណោត ក៏ក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកម្នាងសិលា សង្ស័យដឹកលើទម្ងន់ ពេលចុះចំណោតផ្លូវធ្លាក់ជង្ហុក ក៏ក្រឡាប់តែម្តង សំណាងល្អមិនមានអ្នករបួស។

ករណីនេះបង្កភ្ញាក់ផ្អើកាលពី០៩ និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២០១១កែងផ្លូវបេតុងខាងជើងសាលារៀនបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន សាមគ្គី ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។ អ្នកបើករថយន្តខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណ ។

ប្រភពនៅកន្លែកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្តខាងលើម៉ាកហីុយ៉ាន់ដាយដឹកទំនិញពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3785 លើរថយន្តដឹកសន្លឹកម្នាងសិលាពេញដោយបើកបរមកពីជើងទៅត្បូងតាមផ្លូវ២០១១ លុះមកដល់ចំណុចខាងលើរថយន្តបានព្យាយាមបត់ស្តាំមកផ្លូវបេតុងវិញ ក៏បានធ្លាក់ជង្ហុកជិតនោះគាប់ជួនរថយន្តដឹកធ្ងន់ផង ក៏ផ្អៀងក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស ។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅខាងលើជួយសម្រួលចរាចរណ៍កកស្ទះដោយសារការក្រឡាប់រថយន្តខាងលើមិនមានប៉ះពាល់អ្នកដំណើរសមត្ថកិច្ចបានឲ្យម្ចាស់រើបន្ទះម្នាងសិលាចេញ និងរករថយន្តមកស្ទូចដោយខ្លួនឯង ៕ តុង សីហា


ចែករំលែក៖