ព័ត៌មានទាន់ហេតុការណ៍៖

ទូកងវែងជាងគេលើពិភពលោកបង្ហាញខ្លួនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីបានមកដល់រាជធានីភ្នំពេញហើយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ព្រមទាំងបានអុំសាកល្បង ទូក ង វែង ជាងគេលើពិភពលោកដែលមានឈ្មោះថា (កាំប៉ូជិក បុតតា ខេមរា តរី) កម្ពោជិកបុត្តាខេមរាតរី បានអុំបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតាមដងទន្លេមសាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ នេះ។

ក្រុមការងារគណៈកម្មការផលិតទូក ង វែងជាងគេនៅលើពិភពលោកបានឲ្យដឹងថា តាមគម្រោង ទូក ង វែងជាងគេនៅលើពិភពលោកនេះ នឹងបង្ហាញខ្លួនលើដងទន្លេសាបពីរថ្ងៃគឺថ្ងៃទី១ និងថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បន្ទាប់មកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា គណៈកម្មការផលិតទូក ង វែង ជាងគេនៅលើពិភពលោកនឹងលើកទូកនេះពីទឹក មកតាំងបង្ហាញជូនសាធារណជននៅលើមហាវិថី សុធារស ពោលគឺនៅមុខវាលព្រះមេរុ។

កំណត់ត្រាពិភពលោកលើវិញ្ញាសាទូក ង វែងជាងគេគឺបានទៅលើប្រទេសចិនកាលពីឆ្នាំ២០១៦ កន្លងទៅ ដោយដោយទូកនោះមានប្រវែង ៧៧,០៨ម៉ែត្រ។ តែកម្ពុជាបានបំបែកកំណត់ត្រានេះដោយផលិតទូក ង ពីដើមគគីរចំនួន ៦ដើម ចំណាយពេលសាងសង់ ១៩២ថ្ងៃ ដោយមានបណ្ដោយប្រវែង ៨៧,៣ម៉ែត្រ ទទឹងប្រវែង ១,៩៤ម៉ែត្រ និងជម្រៅ ០,៨០ម៉ែត្រ៕


ចែករំលែក៖