ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញនូវមុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃទី២១, ២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាងនេះទៅទៀតនោះ នគរបាលបានប្រាប់ឲ្យប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ច ដែលនៅជិតជាទីបំផុត ឬប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនង ទៅកាន់នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៦ខ្សែ រួមមាន៖ 117, 740, 741, 742, 743 និង 744៕
សូមចុចត្រង់ចំណុចខាងក្រោមនេះដើម្បីបានអានបន្តៈ
សៀវភៅមុខសញ្ញាលូកហោប៉ៅ ប្រចាំឆ្នាំ ២០១៨