ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបុករថយន្តFordព្យាយាមបើករត់ បុកផ្ទះលក់ចាបហ៊ួយទៀត នៅក្នុងភូមិទួលសំបូរ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដី១គ្រឿងប្រភេទយីឌុបធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវព្រៃស លុះមកដល់ចំណុចមុខវត្តអង្គមេត្រី ក៏ជ្រុលបុកនឹងរថយន្តFordបញ្ច្រាសទិសគ្នាបណ្តាលឲ្យខូចខាតយ៉ាងដំណំ ។ ដោយឡែកអ្នក បើកបររថយន្តដឹកដីជារថយន្តបង្កហេតុនោះ ក៏ព្យាយាមបើករត់គេចរហូតដល់ភូមិទូលសំបូរ ក៏ជ្រុលបុកចូល ផ្ទះលក់ចាបហ៊ួយទៅមុខលែងរួច អ្នកបើកបរ ក៏បានបើកទ្វាររត់ ក៏ត្រូវពលរដ្ឋក្នុងភូមិចាប់ខ្លួនបានស្វារគមន៍ បណ្តាលឲ្យរងបួសដឹកទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅចំណុចមុខវត្តអង្គមេត្រី លើកំណាត់ផ្លូវបេតុងព្រៃស ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុរថយន្តដឹកដីបើកបរក្នុងល្បឿនលឿន ហើយត្រង់ផ្លូវកោង ក៏មិនបានបន្ថយល្បឿននោះទេ ក៏ជ្រុលបុកនឹងរថយន្តFord ពាក់ស្លាកលេខ ភ្នំពេញ 2V-8100 ធ្វើដំពីត្បូងមកបណ្តាលឲ្យរងនូវការខូចខាតយ៉ាងដំណំ ។ បន្ទប់មក រថយន្តដឹកដីនោះបានព្យាយាមបើករត់រហូតដល់ភូមិសំបូរ ក៏បុកផ្ទះលក់ចាបហ៊ួយរងការខូចខាតផ្ទះ និងអីវ៉ាន់លក់ដូរមួយចំនួន ។

សមត្ថកិច្ចបន្តថា ខណៈ ដែលសមត្ថកិច្ចចរាចណ៍វាស់វែងករណីចរាចរណ៍ខាងលើ ក៏មានបុរសម្នាក់ទៀតជិះម៉ូតូមិនមើលម៉ូតូសមត្ថកិច្ច ក៏បុកមូតូសមត្ថកិច្ចដួលរងរបួសខ្លួនឯង និងបុករថយន្តកាមរីគេ១គ្រឿងទៀត ។ តែករណីនេះត្រូវបានសម្របស្រួលគ្នាបញ្ចប់រឿងជាសំណងបន្តិចបន្តួច ។ ចំណែក ករណីរថយន្តដឹកដីត្រូវបញ្ជូនទៅកាន់រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នាតាមច្បាប់៕ តាឡឹម


ចែករំលែក៖