ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ឡើងតតាកសាលាឆាន់កាត់ចំខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ វេលាម៉ោង៩និង១០នាទី ថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2018 មានករណីឆក់ចរន្តភ្លើងបណ្តាលឲ្យធ្លាក់ស្លាប់១នាក់ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឆាន សៀងលី ភេទប្រុស អាយុ15ឆ្នាំ នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានមកស្នាក់នៅវត្តឈូកខ្សាច់ ក្នុងខែកញ្ញា ឆ្នាំ២០១៨ដើម្បីរៀនធម៌មុនពេលបួស ។

មូលហេតុ ឡើងតាមជណ្តើរតតាកសាលាឆាន់ ដែលមានកម្ពស់ប្រហែល7ម៉ែត្រ (ពេលកាត់ចំខ្សែភ្លើង ទើបឆ្លងចរន្តឆក់បណ្តាលឲ្យធ្លាក់តែម្តង) ។ សពបានរៀបចំធ្វើបុណ្យនៅក្នុងវត្តឈូកខ្សាច់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖