ព័ត៌មានទាន់ហេតុការណ៍៖

តាវាយយាយខៀវភ្នែក ព្រោះបែកធ្លាយរឿងមានស្រីក្មេង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ធ្វើដំណើរទៅប៉ុស្តិ៍នគរបាលសុំឲ្យជួយអន្តរាគមន៍ បន្ទាប់ពីលោកប្តីបានប្រើហិង្សាវាយបណ្តាលឲ្យប៉ោងភ្នែក ព្រោះរឿងមានស្រីក្មេង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៤៣៦ ក្រុម៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្តី ឈ្មោះ តាំង ឡោ អាយុ៦២ឆ្នាំ មន្រ្តីចូលនិវត្តន៍ មានទីលំនៅ ផ្ទះកើតហេតុ និងនៅមណ្ឌល៣១៧ កោះស្លា ស្រុកឈូក ខេត្តកំពត ។ ចំណែក ភាគីខាងប្រពន្ធឈ្មោះ អ៊ុំ ស៊ុន្នី អាយុ៥៣ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ផ្ទះកើតហេតុ ។

តាមស្រ្តីជាប្រពន្ធបានយំរៀបរាប់ថា គាត់បានគ្នាជាប្តីប្រពន្ធ៣ឆ្នាំមកហើយ គ្រា ដើមគាត់ជាម៉េម៉ាយកូន២នាក់ ចំណែកប្រុសចាស់ខាងលើ ពោះម៉ាយកូន៥នាក់ ប្រពន្ធលែង មានចិត្តប្រតិព័ទ្ធ ស្រឡាញ់គ្នា រៀបការជាប្តីប្រពន្ធត្រឹមត្រូវ ស្របច្បាប់ មានទាំងចុះលិខិតអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់ ហើយក្រោយពីបានគ្នាអស់រយៈកាល៣ឆ្នាំ ពុំមានកូនឡើយ ។

ប្រភពបន្តទៀតថា ភាគីខាងតាចាស់មែនពិត តែចិត្ត កម្លាំងរឿងលើគ្រែនៅបាន ឃើញស្រីមិនបានហ្មង ហើយគាត់ក៏មិនថា មិនស្តី ព្រោះស្រីចាស់ជ្រេ ទៅហើយ ខ្សោយអស់អារម្មណ៍ ស្រាប់តែនៅនៅយប់កើតហេតុនេះ គាត់ជាប្រពន្ធបានទទួលដំណឹង ថាតា នៅបានចិត្តស្រឡាញ់ មានភ្លើងប្រច័ណ្ឌប្រពន្ធទី២របស់គាត់ ដែលបានលែងលះគ្នាច្រើនឆ្នាំហើយនោះ ក៏មិនស្តី មិនថា តាខ្លាចយាយ រករឿង បែកគំនិតអុកឡុក ឡូរឡា ឈ្លោះទាំងយប់ រហូតដល់ប្រើកណ្តាប់ដៃវាយលើយាយប៉ោងភ្នែក ជាំស្នាមថ្ពាល់យាយម្ខាង វាយ បំផ្លិចបំផ្លាញ របស់ទ្រព្យក្នុងផ្ទះខ្ទេច យាយខឹង រត់ចេញទៅប្តឹងប៉ូលីស ចាប់ឃាត់ខ្លួនតាទាំងយប់ ។

ផ្អែកទៅតាមបណ្តឹង យាយខឹងពេញបន្ទុក សមត្ថកិច្ចឃាត់ខ្លួនតា ជាជនបង្ក សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អនុវត្តន៍បន្តទៅតាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖