ប៉ោយប៉ែត៖ ព្រះគ្រូចៅអធិការវត្តនិមិត្តសុធារាម ហៅវត្តកូនដំរី បានចាប់ផ្សឹកព្រះសង្ឃមួយរូប បន្ទាប់ពីធ្វើសកម្មភាពចាក់ ស្រីស្នេហ៍ជាច្រើនដែកឆាប បណ្ដាលរងរបួសធ្ងន់ ។
ហេតុការណ៍ដែលផ្សឹកព្រះសង្ឃរូបនោះ ធ្វើឡើងនៅវេលាម៉ោង១០និង២៤នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅនឹងវត្តនិមិត្តសុធារាម ហៅវត្តកូនដំរី ឋិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើសកម្មភាពចាក់ស្រ្តីរងគ្រោះ ។
ជនសង្ស័យដែលចៅអធិការវត្តចាប់ផ្សឹកមានឈ្មោះ ទន់ សាវន ភេទប្រុស អាយុ៥២ ឆ្នាំ ជាបុរសពោះម៉ាយ កូន១នាក់ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ ចំណែក ស្ត្រីរងគ្រោះ មានឈ្មោះ ឡេង ផល្លា អាយុ៤២ ឆ្នាំ ជាស្រី្តមេម៉ាយកូន៤នាក់ មុខរបរអាជីវករកស៊ីវេរប្រាក់ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ ។
បើយោងតាមការសួរនាំជនសង្ស័យខាងលើបានប្រាប់ថា បានទំនាក់ទំនងស្រ្តីរងគ្រោះរយះពេល៥ ឆ្នាំមកហើយ តាំងពីខ្លួនបួសនៅវត្តផ្សារកណ្ដាល ។
ជនសង្ស័យបញ្ជាក់ថា កាលពីខ្លួននៅបួសក្នុងវត្តផ្សារកណ្ដាលបានរយះពេល៣វស្សា ក៏បានសឹក ដោយសារតែសេចក្ដីស្នេហានាង និងបានជួលផ្ទះ រស់នៅជាមួយគ្នាមួយរយះ ក៏បែកបាក់គ្មាទៅវិញ ។
បន្ទាប់ពីចែកផ្លូវ ជនសង្ស័យបានបួសជាសង្ឃម្ដងទៀត នៅនឹងវត្តស្វាយចាស់ ក្នុងភូមិកំពង់ស្វាយ សង្កាត់ព្រះពន្លា ខេត្តបន្ទាយមាមជ័យ តែមានការទំនាក់ទំនង ស្រីខាងលើ តាមទូរស័ព្ទ សារជាថ្មី និងបានសន្យាស្បថស្បែរថាព្រមយកគ្នាជាគូអនាគត ។
សង្ស័យបន្ថែមថា នៅថ្ងៃកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខ្លួន(ជនដៃដល់) បានសាសង និងស្ត្រីរងគ្រោះតាមរយះទូរស័ព្ទម្ដងមកហើយ ពីរឿងស្នេហា លុះព្រឹកឡើបានណាត់ជួបគ្នាពីទីតាំង ក្នុងនោះបានរើសយកទីតាំកើតហេតុ ព្រោះជាកន្លែងស្ងាត់ ក្រោយពីការណាត់ខ្លួន (ជនដៃដល់) បានជិះរថយន្តឈ្នួលពីវត្តស្វាយចាស់ក្នុង ខេត្តបន្ទាយមានជ័យ មកជួបស្រីស្នេហ៍នៅចំណុចអាងកំសាន្តអូរខាយដន ក្រោយពីការណាត់ជួប ខ្លួនបានទូរស័ព្ទទៅខាងស្រី ពេលនោះខាងស្រីបានបើករថយន្តមកខ្លួនឯង ដើម្បីមកជួប ។ ក្រោយពីការជួបគូស្នហ៍ ខាងព្រះសង្ឃ និងស្ត្រីរងគ្រះបានទៅអង្គុយក្នុងរថយន្តរបស់ស្ត្រីរងគ្រោះ និយាយសាងសងគ្មាពីរឿងស្នេហា តែខាងស្រីបដិសេធន៍មិនព្រមធ្វើជាប្រពន្ធ ធ្វើឲ្យខាងប្រុសខកចិត្ត ហើយឆ្លើយថា ស៊ូស្លាប់ ក៏ទាញដែកឆាបពីថង់យាម ចាក់សម្លាប់ តែដោយខាងស្រីស្រែកឆោឡោ ផ្អើលអ្នកភូមិជួយអន្តរាគមន៍តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍ចាប់ឃាត់ខ្លួនសួរនាំ និងបញ្ជូនមកវត្តខាងលើ ដើម្បីផ្សឹក ។ ក្រោយពីផ្សឹករូចរាល់ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ យ៉ាងណាអ្នកព័ត៌មានមិនអាចសុំការបំភ្លឺពីស្រ្តីរងគ្រោះបានឡើយ ៕ វណ្ណា