ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ ស្រាវជ្រាវឃាត់ខ្លួនជនសង្សយ័២នាក់ ដែលពាក់ព័ន្ធនឹងអំពើចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្សយ័២នាក់ដែលពាក់ព័ន្ធនឹងអំពើចោរកម្មលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបាននគរបាលស្រុកព្រៃនប់ស្រាវជ្រាវរកឃើញ និងបង្ក្រាបបានហើយ កាលពីម៉ោងជិត៥ល្ងាច ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវរថភ្លើងខាងក្រោយផ្សារវាលរេញ ។

តាមរបាយការណ៍ពីនគរបាលបញ្ជាក់ថា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះវេលាម៉ោង២៣យប់ ដល់ម៉ោង 5 ព្រឹក នៅចំណុចភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានបទលួច មួយកើតឡើង បង្កដោយជនសង្សយ័ឈ្មោះ ស៊ឹម សំណាង ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពលួច: លុយចំនួន 7 500$, លុយខ្មែរចំនួន2,000,000៛, ទូរស័ព្ទដៃម៉ាក Iphonx 1គ្រឿង, ទូរសព្ទ័ដៃម៉ាកHUWEI 1គ្រឿង, ទូរសព្ទ័ដៃម៉ាក ធូហ្គើរ 1គ្រឿង និងអត្តសញ្ញាណប័ណ្ណ1សន្លឹក ជារបស់ជនរងគ្រោះឈ្មោះ ស៊ុន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរមរលក់ដូរ មានទីលំនៅចំណុចកើតហេតុ ។

ក្រោយពេលលួចបានហើយឈ្មោះ ស៊ឹម សំណាង បានប្រើឲ្យឈ្មោះ កែវ ភារម្យ ភេទ ប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកទូរសព្ទ័Iphonxទៅលក់នៅផ្សារស្មាច់ដែង ឃុំរាម ហើយក៏ត្រូវបានម្ចាស់ទូរសព្ទ័ដឹង និងបានរាយការណ៍ និងដាក់ពាក្យ បណ្តឹងមកកាន់សមត្ថកិច្ច ។

បច្ចុប្បន្នជនសង្សយ័ទាំងពីរនាក់ នគបាលកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖