ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ និងពលរដ្ឋជាង៧ពាន់នាក់ត្រូវជម្លៀសខ្លួនដោយការរញ្ជួយដី នៅ Guangxi ប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា គ្រោះរញ្ជួយដីកម្រិត ៥,២រ៉ិចទ័រ បានវាយប្រហារលើតំបន់ Guangxi ស្ថិតនៅភាគនិរតីប្រទេសចិន នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្លាប់ មនុស្ស២នាក់ និងបង្ខំឱ្យមនុស្សជាង ៧០០០នាក់ ក្នុងទីក្រុង Liuzhou ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ខណៈប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកកំពុងបន្ត ធ្វើឡើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV និង Xinhua បានរាយការណ៍ថាមនុស្ស២នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និងមនុស្សម្នាក់បាត់ខ្លួន រីឯ៤នាក់ផ្សេងទៀតដែលរងរបួសត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។ តាម CCTV អគារ១៣ខ្នងបានបាក់រលំ ហើយក្រុមមន្ត្រីចិនបានព្រមានពីការរំខានដល់ការដឹកជញ្ជូន និងធ្វើដំណើរតាមរថភ្លើង។

តែបណ្ដាញទំនាក់ទំនង ផ្គត់ផ្គង់ថាមពល ទឹក និងហ្កាស រួមទាំងការធ្វើចរាចរមួយផ្នែកធំនៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដី កំពុងបន្តធ្វើប្រតិបត្តិការជាធម្មតា៕


ចែករំលែក៖