ខេត្តព្រះសីហនុ៖ កូនគ្រែងឈាមតូចល្អិតប្រភេទពី8 000គ្រាប់ទៅ9 000គ្រាប់ក្នុងមួយគីឡូក្រាម ចំនួន20គីឡូក្រាម ត្រូវបានកម្លាំងជំនាញរដ្ឋបាលជលផលចុះបង្ក្រាបបាននៅព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០១៨នេះ នៅក្នងឃុំព្រៃនប់ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
លោកឯម ភា នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់សោមទទួលបន្ទុករួមឲ្យដឹង ថា កូនគ្រែងឈាមខាងលើ គឺស្ថិតក្នុងច្បាប់ហាមឃាត់នេសាទដាច់ខាត ទោះក្នុងលក្ខណៈណាក៍ដោយ ព្រោះកូនគ្រែងប្រភេទនេះ គឺនៅតូចបំផុត មួយវិញទៀតគឺរដ្ឋបាលជលផលកំពុងដាក់វិធានការតឹងរ៉ឹងក្នុងការ បង្ក្រាបមិនអនុញ្ញាតឲ្យនេសាទ និងធ្វើអាជីវកម្មឡើយ ៕ ឆ្លាម សកមុទ្រ