ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ឋ បុរសចិត្តខ្លាំងចងកធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ គ្រាន់តែទាស់ពាក្យសំដីបន្តិចបន្តួចជាមួយប្រពន្ឋ ធ្វើឲ្យបុរសចិត្តខ្លាំងម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការធ្វើអត្តឃាត ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ដោយមានការចូលរួមពីប្រពន្ឋជនរងគ្រោះ និងបានទទួលស្គាល់ថា ប្តីខ្លួនពិតជាចងកធ្វើអត្តឃាតប្រាកដមែន ។

ករណីអតឃាតនេះ កើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាខាងលើ មានឈ្មោះ ញា នៅ ភេទស្រី អាយុ58 ឆ្នាំ បានមកពីច្រូចស្មៅ ត្រឡប់ដល់ផ្ទះបានបើកទ្វារផ្ទះបាយ ក៏ប្រទះប្តីរបស់ខ្លួនឈ្មោះ ប៉ិម វឿន អាយុ66ឆ្នាំ ចងកនឹងខ្សែ ពណ៌ស ជាប់ធ្នឹមផ្ទះបណ្តាលឲ្យស្លាប់ ។

តាមការបំភ្លឺរបស់ប្រពន្ឋជនរងគ្រោះថា ការធ្វើអត្តឃាតនេះ បណ្តាលមកពីមូលហេតុទំនាស់ពាក្យសម្តីជាមួយខ្លួន កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ។

ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យខ្លួនប្រាណសាកសពគ្មានស្នាកស្នាមអ្វីទាំងអស់ ហើយក្រុមគ្រួសារបានទទួលស្គាល់ថា ជនរងគ្រោះពិតជាចងកស្លាប់ដោយខ្លនឯងពិតប្រាកដមែន ដោយមានការចូលរួមពីលោកមេឃុំ មេភូមិផងដែរ ។

បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យប្រពន្ឋជនរងគ្រោះរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ

 


ចែករំលែក៖