ភ្នំពេញ៖ មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌច្បារអំពៅចាប់ខ្លួន បានជាបន្តបន្ទាប់នៅគ្រា ដែលក្រុមជនសង្ស័យទាំង៥នាក់ប្រមូលផ្តុំគ្នាចែកចាយ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចផ្ទះគេទុកចោល ម្តុំសហគមន៍ស្មសាន ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន២៤កញ្ចប់តូច និងសម្ភារមួយចំនួនទៀត ។
ជនសង្ស័យមានឈ្មោះ ១ ឡេ ឡុងញូ ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
២ យ៉ វណ្ណធី ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
៣ មុំ សុជាហៅអាម៉ៅ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
៤ រ៉ុង ពៅហៅហេង ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ មិនពិតប្រាកដ ។
៥ មុំ ស្រីមុំ ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
តាមប្រភពពត៍មានពីមន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅ ដែលចូលរួមក្នុងប្រតិបត្តិការបង្ក្រាបក្រុមថ្នាំញៀនបានឲ្យដឹងថា បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋកម្លាំងជំនាញបានចុះស៉ើបអង្កេតដោយចំណាយពេលជិត១សប្តាហ៍ ។ លុះដល់ព្រឹកថ្ងៃទី២៥ មុខសញ្ញាពាក់ព័ន្ធ នឹងថ្នាំញៀនបានប្រមូលផ្តុំគ្នានៅចំណុចផ្ទះគេទុកចោល ដែលកន្លងក្រុមនេះធ្លាប់យកធ្វើជាកន្លែងចែកចាយ និងប្រើប្រាស់ថ្នាំញៀន ។ ភ្លាមៗនោះ កម្លាំងអាវុធហត្ថបានសម្រុកចូលចាប់ខ្លួនបាន៥នាក់ ដកហូតបានថ្នាំញៀន២៤កញ្ចប់ និងសម្ភារមួយចំនួនទៀត ។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់រួម និងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕ សណ្តោស