ព័ត៌មានទាន់ហេតុការណ៍៖

លោក មាស ស៊ីដា យកអំណាចបងប្អូនជាចៅហ្វាយខេត្ត ដើរជំរិតទារលុយពីបទល្មើសរថយន្តដឹកឈើ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មិនធម្មតាមែន!! លោក មាស ស៊ីដា នគរបាលក្រុងព្រះវិហារ រងការចោទប្រកាន់ថា បានប្រើប្រាស់ស្ថាប័នរដ្ឋយកអំណាចតួនាទីរបស់ខ្លួន ពិសេសយកអំណាចបងប្អូនជាប់សាច់ឈាមនឹងលោកចៅហ្វាយខេត្តព្រះវិហារ ដើរគាបសង្កត់យកលុយពីបទល្មើសរថយន្តដឹកឈើ រហូតមានសិទ្ធិដល់ទៅ៨ក្រុង ស្រុកឯណោះ ។​

ជាក់ស្តែងកន្លងទៅថ្មីៗនេះ នៅស្រុកជាំក្សាន្ត នគរបាលក្រុងព្រះវិហារ គឺលោក មាស ស៊ីដា បានទៅចាប់រថយន្តដឹកឈើផ្ទះចាស់ ដោយបង្គាប់ឲ្យបង់លុយ៣លានរៀល រួចបញ្ជាទាំងបញ្ច្រាសទិសទៅមេព្រៃឲ្យដោះលែង រថយន្តដឹកឈើនេះវិញ ។​ ប៉ុន្តែករណីនេះត្រូវបានគេដឹងថា ដោយសារមេព្រៃខឹងអត់បានចំណែក ណាមួយប្រហែលខឹងលោក មាស ស៊ីដា ឧស្សាហ៍ព្យាយាមដាច់លុយញឹកញយពេក ក៏អត់ឲ្យរថយន្តចេញ ។​

លោក មាស ស៊ីដា ត្រូវបានគេទម្លាយទៀតថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃបុណ្យអុំទូកវគ្គផ្ដាច់ព្រ័ត្រ ខណៈកម្លាំងសមត្ថកិច្ចទូទាំងប្រទេសមមាញឹកមានភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋមកលេងកម្សាន្ត បែរជាលោកមានវត្តមាន មានសិទ្ធិឃាត់រថយន្តសាំយ៉ុងជំរិតទារប្រាក់ចំនួន៦០ម៉ឺនរៀលទៅវិញ គឺនៅចំណុចទួលរំចេក ។​

គេឆ្ងល់ថា លោក មាស ស៊ីដា គាត់ប្រហែលនគរបាលដៃ១០០ ឬចល័ត សកម្មភាពនេះត្រូវគេលួចខ្សឹបថា មកពីគាត់មានសែខ្នងបង្អែកជាប់សាច់ឈាមនិងលោកចៅហ្វាយខេត្តព្រះវិហារ ទើបសលោកមន្រ្តីនគរបាលក្រុងវិហាររូបនេះ មានសិទ្ធដើរយកលុយពីបទល្មើសទូទាំងខេត្ត-ក្រុងងាយស្រួលដូច្នេះ ៕ វណ្ណៈ


ចែករំលែក៖