កំពង់ស្ពឺ ៖ទំនងជាចង់បានលុយយកទៅសុីចាយជាមួយនរណាម្នាក់ហើយមើលទៅ ទើបបណ្តាលអោយចៅអធិការវត្តម្នាក់ហ៑ានប្រឌិតរឿងក្លែងក្លាយថាចោរចូលលួចលុយកឋិនតែទីបំផុតតំរិះជិះកឯងត្រូវសមត្ថកិចបកអាក្រាតមុខមាត់ពិតនិងបំបែកសំណុំរឿងបានដោយរលូន។
បើតាមមន្ត្រីនគរបាលស្រុកសំរោងទងមួយរូបបានអោយដឹងថាកាលពីថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង14និង27នាទី មានព្រះសង្ឍមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បានមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថាមានចោរចូលគាស់ទ្វារកុដ្ឋលួចយកសម្ភារៈមានតម្លៃនិងប្រាក់រាប់សិបលានរៀល(ប្រាក់កឋិនទាន)ក្រោយពីទទួលពាក្យបណ្ដឹងជំនាញធ្វើការស្រាវជ្រាវរហូតបំបែកសំណុំរឿងនិងកំណត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែងតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ និងតម្រុយភិនភាគស្លាកស្នាមមួយចំនួន ដែលអាចកំណត់បានជារឿងប្រឌិត។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨កម្លាំងនគរបាលក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនីទោ សម សាមួន ស្នងការនគរបាលខេត្តបានចុះធ្វើការស្រាវជ្រាវនងបើក
ការស៊ើបអង្កេត និងកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់រួចមកសមត្ថកិច្ចបានកំណត់មុខសញ្ញាបានតែម្តងដែលជនសង្ស័យជាដើមបណ្ដឹងឈ្មោះ ម៉ន អឿន ភេទប្រុស អាយុ 42ឆ្នាំ ជាព្រះចៅអធិការវត្តទេពឧណ្ណារាមនេះឯង។
សមត្ថកិច្ចបានរកឃើញចៅអធិការខាងលើបានប្រឌិតព័ត៌មាន និងបានរៀបចំភស្ដុតាងស្លាកស្នាមក្លែងក្លាយដើម្បបន្លំភ្នែកមហាជន ដោយអះអាងថាក្រុមចោរបានលួចលុយ អស់ចំនួន 16050000រៀល និងប្រាក់ដុល្លាចំនួន 900ដុល្លាដែលជាលុយកឋិនខណៈលុយទាំងនេះខ្លួនយកទៅលាក់ទុកនៅក្នុងប្រអប់ក្បាលគ្រែរបស់ខ្លួន។
ក្រោយការពិតបានលាតត្រដាងធ្វើឲ្យជនសង្ស័យឆ្លើយសារភាពថា តាមពិតគ្មានចោរឯណាមកលួចលុយកឋិននោះទេគឺលុយទាំងអស់ខ្លួនជាអ្នកយកទុកហើយប្រឌិតរឿងដើម្បីបំភ័ន្តភ្នែកមហាជន។ករណីនេះអឌិតសង្ឃកំហូចបានទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្ដដោយខ្លួនឯងពិតប្រាកដមែន(ផ្ទាល់ព្រះអង្គ) គ្មានអ្នកណាចូលរួមឡើយ។
ក្រោយស្តាប់ការសារភាពរួចមកមុខសញ្ញាខាងលើជំនាញបានបញ្ជូនទៅសាលាអនុគណស្រុកដើម្បីផ្សឹកហើយបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាម នីតិវិធី។
អតីតសង្ឃអង្គនេះ ត្រូវបានសង្ស័យថា មានទំនាក់ទំនងជាមួយជាមួយស្រីញីផងដែរ ដែលករណីនេះពុទ្ឋបរិស័ទចំណុះជើងវត្តបាននាំគ្នាតាមដានជាយូរមកហើយ៕ សេនាស័ក្តិ