ព័ត៌មានទាន់ហេតុការណ៍៖

បង្កើតភស្តុតាងក្លែងក្លាយប្រឌិតថា ចោរចូលលួចលុយកឋិន តាមពិតចៅអធិការវត្តសោះជាអ្នកលួច

ចែករំលែក៖

កំពង់ស្ពឺ​ ៖​ទំនងជាចង់បានលុយយកទៅសុីចាយជាមួយនរណាម្នាក់ហើយមើលទៅ ទើបបណ្តាលអោយចៅអធិការវត្តម្នាក់ហ៑ានប្រឌិតរឿងក្លែងក្លាយថាចោរចូលលួចលុយកឋិនតែទីបំផុតតំរិះជិះកឯងត្រូវសមត្ថកិចបកអាក្រាតមុខមាត់ពិតនិងបំបែកសំណុំរឿងបានដោយរលូន។

បើតាមមន្ត្រីនគរបាលស្រុកសំរោងទងមួយរូបបានអោយដឹងថាកាលពីថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2018 វេលាម៉ោង​14និង27នាទី មានព្រះសង្ឍមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិត​ក្នុង​ភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង បាន​មកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថាមានចោរចូលគាស់ទ្វារកុដ្ឋលួចយកសម្ភារៈមា​នតម្លៃនិងប្រាក់រាប់សិបលានរៀល​(ប្រាក់កឋិន​ទា​ន)​ក្រោយពីទទួលពាក្យបណ្ដឹងជំនាញធ្វើកា​រ​ស្រាវជ្រាវ​រហូត​បំបែក​សំណុំរឿង​និងកំណត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែង​តាមលក្ខណៈបច្ចេក​ទេស​វិទ្យាសាស្ត្រ​ និងតម្រុយភិនភាគស្លាកស្នាម​មួយចំនួន​ ដែលអាចកំណត់បានជារឿងប្រឌិត។

នៅថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​កម្លាំងនគរបា​ល​ក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនី​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​បានចុះធ្វើការស្រាវជ្រាវនងបើក

ការស៊ើបអង្កេត និងកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់រួចមកសមត្ថកិច្ចបានកំណត់មុខសញ្ញាបានតែម្តងដែលជនសង្ស័យជាដើមបណ្ដឹងឈ្មោះ​ ម៉ន អឿន ភេទប្រុស អាយុ 42ឆ្នាំ​ ជាព្រះចៅអធិការវត្តទេពឧណ្ណារាមនេះឯង។

សមត្ថកិច្ចបានរកឃើញចៅអធិការខាងលើបានប្រ​ឌិតព័ត៌មាន​ និងបានរៀបចំភស្ដុតាងស្លាកស្នាម​ក្លែងក្លាយដើម្បបន្លំភ្នែកមហាជន ដោយអះអាងថាក្រុមចោរបានលួចលុយ អស់ចំនួន 16050000រៀល និងប្រាក់ដុល្លាចំនួន 900ដុល្លា​ដែលជាលុយកឋិនខណៈលុយទាំងនេះខ្លួនយកទៅលាក់ទុកនៅក្នុងប្រអប់ក្បាលគ្រែរបស់ខ្លួន។

ក្រោយការពិតបានលាតត្រដាងធ្វើឲ្យជនសង្ស័យឆ្លើយសារភាពថា តាមពិតគ្មានចោរឯណាមកលួចលុយកឋិននោះទេគឺលុយទាំងអស់ខ្លួនជាអ្នកយកទុកហើយប្រឌិតរឿងដើម្បីបំភ័ន្តភ្នែកមហាជន។ករណីនេះអឌិតសង្ឃកំហូចបានទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្ដដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​(ផ្ទាល់ព្រះអង្គ) គ្មានអ្នកណាចូលរួមឡើយ។

ក្រោយស្តាប់ការសារភាពរួចមក​មុខសញ្ញា​​ខាងលើជំនាញបានបញ្ជូនទៅសាលាអនុគណស្រុកដើម្បីផ្សឹកហើយបញ្ជូនបន្តទៅ​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាម​ នីតិវិធី។

អតីតសង្ឃអង្គនេះ ត្រូវបានសង្ស័យថា មានទំនាក់ទំនងជាមួយជាមួយស្រីញីផងដែរ ដែលករណីនេះពុទ្ឋបរិស័ទចំណុះជើងវត្តបាននាំគ្នាតាមដានជាយូរមកហើយ៕ សេនាស័ក្តិ


ចែករំលែក៖