សារព័ត៌មាន AP បានផ្សាយថា នៅពេលមានភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកទោស ជាង១០០នាក់ នៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី បានបំផ្លាញបង្អួច រត់ចេញដោយសុវត្ថភាព។
មន្ត្រីសន្តិសុខឥណ្ឌូនេស៊ីបានបញ្ចាក់ថា សរុបមានអ្នកទោស ១១៣នាក់ នៅក្នុងខេត្ត Aced ភាគខាងលិច ប្រទេសនេះ បានហែកគុក រត់ចេញទៅក្រៅដោយសុវត្ថភាព ក្នុងពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ កម្លាំងប៉ូលិសបានខិតខំដើម្បី រារាំងអ្នកទោសផ្សេងទៀត បន្តរត់ចេញទៅក្រៅ ។ ជាមួយគ្នានេះ កម្លាំងប៉ូលិសមួយចំនួនធំបាន បើកការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានរត់ចេញ ប៉ុន្តែមកទលពេលនេះ ប៉ូលិស ទើបតែ ចាប់បានអ្នកទោស តែ៤នាក់ត្រឡប់មកវិញប៉ុណ្ណោះក្នុងចំណោមអ្នកទោស ១១៣នាក់។
ឮ
នៅពេលដែលមានការហែកគុកកើតឡើង មានអ្នកទោសទាំងអស់៧២៦នាក់ ។ កាលពីខែតុលាកន្លងមក មន្ទីឃុំឃាំង៣កន្លែងផ្សេងគ្នា នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានប្រកាសថា មានអ្នកទោស១២០០នាក់ នៅទីតាំង ខាងលើបានរត់ចេញពីគុក នៅពេលដែល មានការរញ្ជួយដីនិងរលក់យក្សស៊ូណាមិ ។ ក្នុងចំណោមអ្នកទោសរត់ចេញមាន៣៤៣នាក់នៅស្រុក Donggala ក្រោយអ្នកទោសទាំងនោះ ស្នើរទៅមើលគ្រួរសារ ក្នុងតំបន់រង្គ្រោះដោយរញ្ជួយដីនិងរលក់យក្សស៊ូណាមិ តែត្រូវ បានបដិសេធទើប ហែកគុករត់ចេញតែម្តង។
ការហែកគុកតែងតែកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែនៅក្នុងមន្ទីឃុំឃាំងមានអ្នកទោសច្រើន លើសចំណុះ ។ កាលពីខែឧសភាឆ្នាំ២០១៧ មានអ្នកទោស ៤០០នាក់ រត់ចេញពីគុក នៅក្នុងខេត្ត Riau ៕ ម៉ែវ សាធិ