ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានប្រកាសតែងតាំង លោក ប៉ែន កុសល ជាប្រធានបក្សខេត្តឧត្ដរមានជ័យ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ: អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ប៉ែន កុសល់ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០១៨នេះ ត្រូវបានប្រកាស់តែតាំងចូលកាន់តំណែង ជាប្រធានបក្សខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាស់នេះដែសម្ដេចវិបុលសេនាភក្ដី សាយឈុំបានក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ ក្នុងឱកាស់ផ្ទេចូលកាន់តំណែង ដើម្បីអោយអ្នក ដែលតែងតាំងមុខតំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការ ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះ គ្រប់ការ បោះឆ្នោតជាបន្តបន្ទាប់ទៀត។

នេះជាប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ លើកឡើងនៅក្នុងពិធី ប្រកាសផ្ទេរ តំណែង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តឧត្ដរមានជ័យ​។ ប៉ែន នួន


ចែករំលែក៖