ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកបង្គោលខ្សែភ្លើងរួញជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកបង្គោលខ្សែភ្លើងរួញជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅផ្លូវលេខ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរម្នាក់បើក
រថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-4585 តាមបណ្តោយផ្លូវ លេខ១៤៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតបុក បង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរថយន្តរួញជាប់ទៅមុខលែងរួច។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរចុះមកស្ទូច យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក
រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖