ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បែកថ្នាំបានយកកាំបិតកាប់ចំសមត្ថកិច្ចត្រូវដៃស្ដាំ បណ្ដោយឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យរុស្សី ភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យដែលត្រូវជាជនជាតិចិននោះត្រូវបានសមត្ថកិច្ចកំពុងតែឃាត់ខ្លួន ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 2រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
តាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ក្រោយកើតហេតុជនសង្ស័យដែលជាជនជាតិចិននោះត្រូវបានប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបាននាំគ្នាវាយបណ្ដោយឲ្យរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់បញ្ចូនមន្ទីរពេទ្យរស្សុីផងដែរ ៕សរស្មី