ព័ត៌មានទាន់ហេតុការណ៍៖

ចាក់ឆ្នោតខែ្មរមានអាជ្ញាប័ណ្ណត្រឹមត្រូវសោះនគរបាលចាប់ជំរិតទារលុយ១លានរៀល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវមន្ត្រីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ជំរិតទារលុយមួយលានរៀល ថ្នូរនិងការដោះលែង ដោយសារគាត់ចាក់ឆ្នោតខ្មែរ តែការពិតកន្លែងដែលគាត់ចាក់នោះមានអាជ្ញាប័ណ្ណឆ្នោតខ្មែរស្របច្បាប់ត្រឹមត្រូវសោះ ។ ករណីនេះត្រូវ បានបែកធ្លាយកាលពីថ្ងៃ ចន្ទ ១១ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ២០១៨ ក្រោយពីបុរសនេះត្រូវបានដើលែង ។

បុរសដែលត្រូវបានមន្ត្រីនគរបាលឃាត់ខ្លួនរឿងចាក់ឆ្នោតខែ្មរនេះមានឈ្មោះហៀងតាំង ភេទប្រុសអាយុ៥៦ឆ្នាំ មានមុខរបរត់ម៉ូតូឌុប រស់នៅភូមិរំលោងសង្កាត់កណ្តុលដុំក្រុងច្បារមនខេត្តកំពង់ស្ពឺ។

បុរសនេះបានអះអាងប្រាប់គេឯងថា គាត់ត្រូវបានមន្ត្រីនគរបាលជំនាញការិយាល័យសន្តិសុខខេត្តកំពង់ស្ពឺចាប់ហើយជំរិតទារលុយពីគាត់ចំនួន១លានរៀល ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺមួយក្រុមបានចាប់ខ្លួនបុរសម្នាក់ឈ្មោះហៀងតាំង ដែលបានទៅឆ្នោតខ្មែរនៅចំណុចភូមិរំលោងសង្កាត់សុព័រទេពក្រុងច្បារមនខេត្តកំពង់ស្ពឺ ហើយជំរិតទារលុយពីអ្នកចាក់ពីអ្នកចាក់រូបនេះចំនួន១លានរៀលថ្នូរនឹងការដោះលែង។ យ៉ាងណា បុរសឈ្មោះហៀង តាំង សូមសំណូមពរទៅលោកស្នងការនគរបាលខេត្តកំពង់ស្ពឺមេត្តាជួយមើលអស់លោកមន្ត្រីនគរបាលការិយាល័យសន្តិសុខដែលជំរិតទារលុយពីគាត់ថ្នូរនឹងការដោះលែង រឿងគាត់ចាក់ឆ្នោតខ្មែរដែលមានអាជ្ញាប័ណ្ណស្របច្បាប់នេះផង ។

ទាក់ទិននឹងការលើកឡើងរបស់បុរសខាងលើនេះ ភ្ណាក់ងារកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីមន្ត្រីនគរបាលការិយាល័យសន្តិសុខខេត្តកំពង់ស្ពឺបានទេកាលពីរសៀលថ្ងៃ ចន្ទ ទី៣ ខែ ធ្នូ ឆ្នាំ២០១៨ បានទេ ៕ សហការី


ចែករំលែក៖