ភ្នំពេញ៖ បុរសម្នាក់កំពុងតែជិះម៉ូតូត្រូវបានរថយន្ដប្រភេទធំម៉ាកNISSAN DIESEL មកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យបោកក្បាល និងថ្នល់ជាតិស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គី សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះហេង វុធី(ស្លាប់) ភេទប្រុស អាយុ៣០ នៅខេត្ដតាកែវ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់្យដឹងថានៅពេលកើតហេតុគេឃើញរថយន្ដប្រភេទធំម៉ាកNISSAN DIESEL ក្បាលពណ៌ខៀវពាក់ស្លាកលេខខាងមុខ ភ្នំពេញ3A-7605 ចំណែកខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A-0004 បានធ្វើដំណើរពីទិសដៅពីត្បូងមកជើងពេលមកដល់ចំណុចផ្លូវកោងក៏ឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលខភ្នំពេញ1CE-5747 បានធ្វើដំពីទិសដៅពីជើងមកត្បូង និងបានជិះបញ្ច្រាសគ្នាពេលមកដល់ចំនុចកើតហេតុ ក៏ត្រូវរថយន្ដប្រភេទធំម៉ាកNISSAN DIESE បុកចំពីមុនពីមុខពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបោកក្បាល និងថ្នល់ជាតិស្លាប់ភ្លាមនៅ និងកន្លែងកើតហេតុ ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំផងដែរ ។ ចំពោះម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់សម្រាល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងកន្លែងកើតហេតុ និងបានវាស់វែង និងរថយន្ដបង្ក និងម៉ូតូ យកទៅរក្សាទុការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកក្នុងវត្តរងចាំសាច់ញាតិឫបងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ ភារ៉ា ដង្កោ