ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទទូហ្គេមបាញ់ត្រី ស្ថិតនៅចំណុចផ្ទះលេខ ៥៩ ផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្ស៤នាក់ និងដកហូតបានថ្នាំញៀន១៥កញ្ចប់ រួមនឹងទូហ្គេមបាញ់ត្រីចំនួន៨ទូ ។
នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ ឡាយ ចំរើន ភេទប្រុស អាយុ ៣៧ឆ្នាំ (ជួញដូរគ្រឿងញៀន នឹងជាភ្នាក់ងារមើលការខុសត្រូវហ្គេមបាញ់ត្រី, ឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន), ឈ្មោះ ឃុន ចាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកលេងហ្គេមបាញ់ត្រី នឹងប្រើប្រាស់គ្រឿងញៀន) និងឈ្មោះ ណុប មុទុតា ភេទប្រុស អាយុ ៣៨ឆ្នាំ (អ្នកលេងហ្គេម នឹងប្រើប្រាស់គ្រឿងញៀន) ។ ក្នុងនោញវត្ថុតាងចាប់យករួមមាន៖ ១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ៥១កញ្ចប់ ។
ចាប់យកកញ្ឆាក្រៀមចំនួន១កញ្ចប់ (មិនទាន់ថ្លឹងទម្ងន់) ។ ឧបករណ៍ប្រើប្រាស់សម្រាប់សេពគ្រឿងញៀនមួយចំនួន ។ ថង់សម្រាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន ។ ដាវសាំម៉ូកែច្នៃចំនួន 0១ដើម ។ ទូហ្គេមបាញ់ត្រីចំនួន៨គ្រឿង ។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌកំពុងសួរនាំចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ