ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ នៅគ្រាដែលគេអះអាងគាត់បានទៅអារកាត់ផ្ដួលដើមឈើ ១ដើម ហើយទំនងអាចជាភ្លាត់ស្នៀតធ្វើឲ្យដើមឈើ !១ដើមនោះដួលរលំសង្កត់ខ្លួនឯងទៅវិញ។
ហេតុការណ៍គ្រោះថ្នាក់ដ៍កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង១៥នាទី ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងព្រៃត្រង់ចំណុចអូររំចេក ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ដេង សុផល ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ភូមិ.ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានដដែលបន្តថា ករណីនេះ! បានកើតឡើងនៅគ្រាដែលជនរងគ្រោះទៅអារកាត់ដើមឈើ ១ដើមធំនោះ ប៉ុន្តែមិនដឹងជាយ៉ាងមុិចស្រាប់តែភ្លាត់ស្នៀតរលំសង្កត់ស្លាប់ខ្លួនឯងបែបនេះទៅវិញ លុះអ្នកអារដូចគ្នាមិនឮសំឡេងម៉ាសុីន នាំគ្នាស្រែកហៅក៍មិនលឺទើបដើរទៅរកឃើញឈើ ១ដើមសង្កត់ពីលើបាត់ទៅហើយ។
ប្រភពបន្តទៀតថា អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានចុះធ្វើការពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីធ្វើបុណ្យ។
គួររំលឹកផងដែរ៖ នាកន្លងមកជារើយៗករណីអារកាត់ផ្ដួលរលំដើមឈើ ហើយបានភ្លាត់ស្នៀតសង្កត់ឬមែកឈើបាក់លើ និងមែកវ័ធចំ។ល។ កើតមានច្រើនស្ទើររាប់មិនអស់នៅស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់៕ ប៉ឹម ពិន