ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធ ទិញស្រាមកផឹក យប់ឡើងចងកសម្លាប់ខ្លួនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគរួសារ និងអ្នក ភូមិនាំគ្នាប្រញាប់ប្រញាល លើកបុរសម្នាក់ចេញពីក្នុងផ្ទះ ជួយសង្គ្រោះ ប៉ុន្តែអកុសលយឺតពេលទៅហើយ បន្ទាប់ពីផឹកស្រាស្រវឹង ណាមួយប្រចណ្ឌប្រពន្ធផង ដាច់ចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ ២០១៨ ក្នុងចំណុច ភូមិសាលារៀន ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។​

យោងតាមសមត្ថកិច្ចនគរបាល ស្រុក ស្វាយជ្រំបានឲ្យដឹងថា បុរសដែលគិតខ្លីមានឈ្មោះ កៀន អ៊ាប អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។​

ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានភ្លាម សមត្ថកិច្ច ស្រុក ប៉ុស្តិ៍រដ្ឋបាលសមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានមកពិនិត្យឃើញថា ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ខណៈបុរសខាងលើបានយកក្រមាចងកសម្លាប់ខ្លួន និងននងខាងក្រោមផ្ទះរបស់ខ្លួន ។​

តាមអ្នក ភូមិបានឲ្យដឹងថា ក្រុមគ្រួសារនេះ គឺតែងតែមានជម្លោះ នឹងគ្នា ដោយប្ដីផឹកស្រាស្រវឹង រករឿងប្រចណ្ឌប្រពន្ធ រាល់លើកបង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិ ។​

មុនកើតហេតុ បុរសគិតខ្លីបានទិញស្រាមកផឹកនៅផ្ទះ មិននិយាយស្ដីមួយម៉ាត់ជាមួយប្រពន្ធ និងកូន ខណៈស្រវឹងស្រាជោក ក៏ដេកក្រោមផ្ទះ ស្រាប់តែនៅវេលាម៉ោង១០យប់ ក៏មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នក ភូមិ ខណៈប្រទះឃើញចងក និងននងផ្ទះស្លាប់បាត់ទៅហើយ ។​

បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖