ព័ត៌មានទាន់ហេតុការណ៍៖

អង្គុយលើគ្រែហើយ នៅមានរថយន្តតាមទៅបុកទៀត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គរឲ្យរន្ធត់ និងកំរកើតមានឡើង ខណៈ ដែលបុរសម្នាក់កំពុងអង្គុយលើគ្រែ ស្រាប់តែមានរថយន្តជ្រុលចង្កូតទៅបុកផ្ទប់យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នក ភូមិ និងក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្ត ស្វាយរៀងកាលពី ថ្ងៃ ទី០៣ ខែ ធ្នូ ឆ្នាំ ២០១៨ វេលា ម៉ោង៤ និង៤៦នាទីរសៀលស្ថិតក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។​

យោងតាមសមត្ថកិច្ចនគរបាល ស្រុក បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សំ សាខន អាយុ ៣៩ ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។​

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ កែវ តុលា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករ រស់នៅ ភូមិថ្មី ឃុំ ស្វាយចេក ស្រុករំដួល ខេត្ត ស្វាយរៀងក្រោយមកឃើញសភាពការណ៍ មិនស្រួលបានរត់គេចខ្លួនបន្សល់ទុករថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U .2257 នៅ និងកន្លែង ។​

សមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុ បុរសបង្កហេតុ បានជិះរថយន្ត ម៉ាកកាម៉ារី បាឡែន មួយគ្រឿង ក្នុងទិសដៅពីកើតមកលិច ហើយ ក៏បានបត់ចូលផ្ទះជនរងគ្រោះ ព្រោះនៅក្បែរគ្នាដើម្បីផ្ញើរថយន្ត ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែមកដល់ខាងមុខផ្ទះ ក៏ជ្រុលចង្កូតចូលទៅក្រោមផ្ទះ បុកបុរសរងគ្រោះ ដែលកំពុងអង្គុយលើគ្រែរុញទៅមុខផ្ទប់បណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង ។​

ក្រោយមក បុរសបង្កហេតុខាងលើ ក៏បានបើកយករថយន្ត ទៅទុកនៅផ្ទះឈ្មោះ មីង យួន ដែលរស់នៅ ភូមិ ឃុំ ខាងលើ ហើយបានរត់គេចខ្លួនបាត់ស្រមោល ។​

បច្ចុប្បន្នអ្នកដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗផងដែរ ៕ យឹម សុថាន


ចែករំលែក៖