ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែល ពាក់ព័ន្ធក្នុងករណីធ្វើអាជីវកម្មសិប្បកម្ម ឡ ធ្យូង ដុតអុសខ្នាតយក្ស នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះបានហើយ បន្ទាប់ពីកម្លាំងចម្រុះចុះបង្ក្រាបរួចមកនោះ។
កម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងអាជីវកម្មឡដុតធ្យូងនោះ កាលពីថ្ងៃសុក្រ ១៥រោច ខែ កត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដោយ សហការជាមួយមន្ត្រីជំនាញនិងមានការ សម្របសម្រួលពីលោក ជា សុភ័ក្ត ព្រះរាជ អាជ្ញារង អមសាលាដំបូង ខេត្តក្រចេះហើយ បញ្ជូនខ្លួនមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
យោងតាមការសាកសួរ របស់កម្លាំង កងរាជអាវុធហត្ដខេត្តក្រចេះ និងចម្លើយ ជនសង្ស័យទាំង ៣នាក់ នៅថ្ងៃដដែលនោះ បានឆ្លើយដាក់បន្ទុកទៅលើចៅក្រមម្នាក់នៅសាលាដំបូងខេត្តក្រចេះ តែសុំមិន បញ្ចេញឈ្មោះថាជាអ្នកនៅពីក្រោយខ្នងដែលពាក់ព័ន្ធក្នុងការធ្វើសិប្បកម្មឡធ្យូង ឥតច្បាប់នេះ។
ការកាប់កូនដើមឈើយកមកដុតបំប្លែងធ្វើជាធ្យូង ហើយបន្តលក់ទៅប្រទេសវៀត ណាមដោយឆ្លងកាត់ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ជនសង្ស័យទាំង៣នាក់ខាងលើមាន ជនជាតិវៀតណាមម្នាក់ ជាម្ចាស់សិប្បកម្ម ឡធ្យូងហើយខ្មែរ២នាក់ជាអ្នកបើកបររថយន្ត និងម្នាក់ទៀតជាម្ចាស់ភាគហ៊ុន ក្នុង សិប្បកម្មឡធ្យូងនេះ ។
យោងតាមប្រភពពីអ្នករស់នៅភូមិឃុំខាងលើបានលួចបង្ហើបថា កន្លងមកគេឃើញ មានមន្ត្រីជំនាញ និងមន្ត្រីបរិស្ថានមួយចំនួនឧស្សាហ៍ចេញចូល និងឆ្លងកាត់ នៅសិប្ប កម្មឡធ្យូងនោះណាស់ ហើយក៏មិនមែនថាអាជ្ញាធរមូលដ្ឋានមិនដឹងនោះដែរ ព្រោះសិប្បកម្មមួយនេះមានទ្រង់ទ្រាយធំខ្លាំងណាស់តែងតែដឹកដើមឈើកូនឈើ ស្រស់ៗ យកមកដុត ដោយឆ្លងកាត់ស្នាក់ការនិង មន្ត្រីជំនាញបរិស្ថាននៅទីនោះផងដែរ ។
បើក្នុងរឿងនេះមិនទាក់ទងនឹងមន្ត្រីនោះ ទេ ក៏វាមិនអាចបើកធ្វើអាជីវកម្ម ដោយឥតច្បាប់រាប់ឆ្នាំបែបនេះបានដែរ ។
គួរតែប្រព័ន្ធច្បាប់ មេត្តាបើកការស៊ើប អង្កេតក្នុងរឿងនេះផងដើម្បីយុត្តិធម៌ទាំង អស់គ្នា ម៉្យាងជារឿងមួយដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ ដែលជាសម្បត្តិ របស់រដ្ឋ ខណៈកូនឈើស្រស់ៗដើមឈើថ្មី ត្រូវកាប់យកមកដុតធ្វើធ្យូងនោះ ៕ ជីវ័ន្ត