ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈូសឆាយរំលោភយកដីគម្របព្រៃឈើរាប់រយហិកតានៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅចំណុចភ្នំពាម លោក និងសូរិយា ក្នុងឃុំក្រាំងស្គារ ស្រុក ទឹកផុស (ដីគម្របរដ្ឋបាលព្រៃឈើ)ត្រូវ ឈ្មួញកំពុងរំលោភយកដីរដ្ឋជាច្រើនពាន់ហិកតា ដោយជ្រកក្រោមលេសផ្សេងៗ ដើម្បីបន្លំភ្នែកថ្នាក់លើហើយយកដីទៅ លក់ឲ្យឈ្មួញដទៃក្នុងតម្លៃ២ពាន់ដុល្លារ ក្នុង១ហិកតា ដែលមានមន្ត្រីខ្លះ ស្ថិតក្នុងស្ថាប័នរដ្ឋជួយជ្រោមជ្រែង ។

សេចក្តីរាយការណ៍មកថា បុគ្គលម្នាក់ ឈ្មោះចាន់ កៀន (មេការរៀបដី)មាន ទីលំនៅ ភូមិទុម្ពរ ឃុំស្វាយជ្រំ ស្រុក រលាប្អៀរ ឃុបឃិតគ្នាជាមួយមន្ត្រីមួយ ចំនួនរៀបចំដីព្រៃ របស់រដ្ឋជាង៣០០០ ហិកតា លក់ឲ្យក្រុមហ៊ុនចិនមួយ។

បុគ្គលម្នាក់នេះប្រភពបង្ហើបថារៀបដីឲ្យទៅឈ្មោះ ព្រហ្ម ហួយ បន្តលក់ឲ្យជនជាតិចិននៅក្នុងតំបន់នោះ ដោយមានមន្ត្រីមួយចំនួនក្នុងសាលាស្រុកជួយជ្រោយជ្រែង។

លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បញ្ជាក់ យ៉ាងច្បាស់ថា ពិតជាមានការឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋ ហើយលោកនឹងមិនអនុញ្ញាតឲ្យបុគ្គលដែលបានប្រព្រិត្ត រួចពីច្បាប់បានឡើយ។ បើអត់មានការ រំលោភដីរដ្ឋហេតុអ្វីបានជាស្ថាប័នជំនាញចាប់ គ្រឿងចក្រទាំងនោះ(អាប៊ុល៣ គ្រឿង?) ករណីនេះ។

ពលរដ្ឋស្នើសុំឲ្យមានការស៊ើអង្កេតឲ្យបានស៊ីជម្រៅនៅលើទីតាំងដីប្រមាណជិត ៣ពាន់ហិកតា ដែលក្រុមហ៊ុនចិនកំពុងគ្រប់គ្រងស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងស្គារ ស្រុក ទឹកផុសនោះទេ ។ កន្លងមករដ្ឋបាលស្រុក ទឹកផុសចេញលិខិតចោទថា ការចុះផ្សាយ របស់អ្នកសារព័ត៌មានខ្លះថាបានធ្វើឲ្យ សាធារណជនមួយចំនួនមានការភាន់ច្រឡំ មិនតែប៉ុណ្ណោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីមួយចំនួននៅសាលាស្រុកទឹកផុស និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធា រណៈ និងគុណតម្លៃរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំក្នុងដែន សមត្ថកិច្ចស្រុកទឹកផុស ។ ករណីខាងលើ គួរុតែមានការស៊ើប អង្កេតឲ្យបានច្បាស់ លាស់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖