ភ្នំពេញ ៖ នារីខ្មែររូបស្រស់ម្នាក់យំ ត្រហេបត្រហប ឡើងជិះ PassApp ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣ព្រោះតែទង្វើមិនគប្បីរបស់បុរសបរទេស ម្នាក់ ដែលបានមកចាប់ចង្កេះនាងរួចចាប់ឱបថើប តែត្រូវនាងទះកំផ្លៀងមួយដៃ ហើយជននោះរត់ចូលពួនក្នុងក្លិប HEART OF DARKNESS ខណៈនារីរងគ្រោះក៏ជាភ្ញៀវមួយរូបដែរ ប្រាប់ឲ្យបុគ្គលិក និងសន្តិ សុខជួយរកបុរសបរទេសនោះផង ប៉ុន្តែ បែរជាអ្នកគ្រប់គ្រងក្លិប និងបុគ្គលិកទាំង នោះ គ្មានអ្នកណាអើពើទៅលើបញ្ហានេះ ទៅវិញ ដោយទុកឱកាសឲ្យជននោះលួច រត់គេចខ្លួនបាត់។ ដោយចាំបាត់ៗយូរពេក ទើបនាងខឹងបោកកែវ ស្រែករកជន បរទេសនោះឲ្យចេញមក តែក៏ត្រូវបាន សន្តិសុខដេញចេញមកក្រៅទើបអ្នកគ្រប់គ្រងក្លិបចេញមកសុំសម្រួល ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយនិងខ្លាចប៉ះពាល់ដល់ ក្លិប។ គ្រាន់តែឮការបកស្រាយ នាងក៏ទ្រ ហោយំបង្កការភ្ញាក់ផ្អើលឡើងតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៤និង៥នាទីទៀបភ្លឺ ថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង ក្លិបមួយឈ្មោះថា “HEART of Darkness Club” ម្ដុំសូរិយា ម៉ល ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៥១ (ប៉ាស្ទ័រ) ខណៈដែលភ្ញៀវជនបរទេសរូបនោះចូលមកផឹកស្រាជុំមិត្តភក្ដិនៅក្នុងក្លិបខាងលើ ហើយឆ្លៀតពេលដែលឃើញនាងឈរតែម្នាក់ឯងនិងរូបសម្រស់ស្រស់នាងស្អាតទៀតនោះ ក៏ងើបចេញ ពីតុផឹកស៊ី រួចដើរទៅឱបរួចចាប់ថើប ប៉ុន្តែត្រូវបាន នាងខំរើបម្រះរួចចេញពីដៃ រួចក៏ទះកំផ្លៀងមួយដៃហើយស្រាប់តែជននោះដើរចេញឡើងលឿន រួចចូលទៅពួនខាងក្នុងបាត់។
បើតាមសម្ដីរបស់នារីរងគ្រោះ ដែលស្រែកស្ដីបន្ទោសដាក់បុរសម្នាក់ ដែលជា អ្នកគ្រប់គ្រងក្លិបនោះនៅចំពោះមុខមហា ជនថា រូបនាងជាជនរងគ្រោះ និងជាភ្ញៀវ មួយរូបដែរ ក្រោយពីបុរសបរទេសនោះ បានមកចាប់ចង្កេះនាងរួចចាប់ឱបថើប នាងក៏ទះកំផ្លៀងមួយដៃ ហើយបរទេស រូបនោះ ក៏គេចចូលទៅពួន ទើបនាងមក ប្រាប់ឲ្យបុគ្គលិក និងសន្តិសុខ ជួយរក បុរសបរទេសនោះផង បែរជាបុគ្គលិកទាំង នោះ មិនមានអ្នកណាអើពើទៅលើបញ្ហា របស់នាងទៅវិញ។ ពេលនោះនាងខឹង លោកក៏បោកកែវស្រែករកជនបរទេសនោះឲ្យចេញមក ដោះស្រាយព្រោះតែការមិនឲ្យតម្លៃនាងក៏ជាភ្ញៀវមួយរូបដែរហេតុអ្វីនាងប្រាប់ហើយម៉េចមិនមានអ្នកណា ជួយដោះស្រាយ?ឬទុកឱកាសឲ្យភ្ញៀវបរទេសនោះ លួចរត់គេចខ្លួនបាត់ហើយ បានសន្តិសុខដេញនាងឲ្យចេញមកក្រៅ ហើយទើបបុរស ដែលជាអ្នកគ្រប់គ្រងក្លិប ចេញមុខមក សុំនិយាយសម្របសម្រួល ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយនិងខ្លាចប៉ះពាល់ដល់ក្លិបរបស់លោកគ្រប់គ្រង?ចុះនាងជាមនុស្សស្រីត្រូវគេមកបំពានរាងកាយក្នុង ក្លិបរបស់លោក ហេតុអ្វីមិនជួយ?
មួយសន្ទុះក្រោយមក អ្នកគ្រប់គ្រង ក្លិបនោះនិយាយថា បើអ្នកនាងសង្ស័យថា ខាងក្នុងមានលាក់ទុកបុរសបរទេសនោះ ខ្ញុំនាំអ្នកនាងចូលទៅឆែករកមើលទាំង អស់គ្នា ។នាងក៏ឆ្លើយវិញថាជាងមួយម៉ោង ទៅហើយ វាហួសពេលដែលត្រូវរកហើយ។ នាងខ្ញុំសូមអរគុណលោកខ្លាំងណាស់ដែលបានជួយ ហើយក៏ទ្រហោយំហៅ PassApp ឡើងជិះចេញទៅ ។នាងប្រាប់ថា ឈ្មោះ អន សុខណាង អាយុប្រហែល៣០ឆ្នាំ ហើយក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣តែម្ដង ។
សូមជម្រាបជូនថា បើយោងតាមមាត្រា ២៤៦នៃក្រមព្រហ្មទណ្ឌ ស្តីពីបទប្រទូស្ត កេរិ៍្តខ្មាសចែងថា គ្រប់អំពើ ប៉ះពាល់ ស្ទាប អង្អែលកេរ្តិ៍ភេទ ឬផ្នែកផ្សេងទៀតរបស់បុគ្គលដទៃតែបុគ្គលនេះ មិនស្ម័គ្រផងទេ ឬបង្ខំឲ្យបុគ្គលដទៃប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គល ក្នុងគោលបំណងធ្វើ ឲ្យរំជួល ឬរីករាយដល់ចំណងផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរិ៍្តខ្មាស ។ អំពើប្រទូស្តកេខ្មាសត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជា ប្រាក់ពី២លានរៀលទៅ៦លានរៀល។
ម្យ៉ាងវិញទៀតយោងតាមច្បាប់ព្រហ្ម ទណ្ឌចំពោះបទមជ្ឈិមនិងបទឧក្រិដ្ឋបណ្តឹង អាជ្ញាមិនអាចរលត់ដោយសារការសម្របសម្រួលឬការបង់ប្រាក់ពិន័យបានឡើយ វៀរលែងតែបទលហុ ៕ ហេង នរិន្ទ្រ