ក្រុមបុរាណវិទូរបស់ប្រទេសអេហ្ស៊ីបបានរកឃើញផ្នូរដ៏ល្អឥតខ្ចោះ មានរយៈពេលជាង៤៤០០ឆ្នាំ ដែលកប់សាកសពព្រះសង្ឃរាជ និងក្រុមគ្រួសាររបស់គាត់នៅក្នុងប្រទេសអេហ្ស៊ីប ។ ព័ត៌មាននេះត្រូវបានអាជ្ញាធរអេហ្ស៊ីបប្រកាសឲ្យដឹងកាលពីថ្ងៃទីសៅរ៍ សប្តាហ៍មុន ។
ផ្នូរនោះ ត្រូវបានរកឃើញនៅក្នុងតំបន់ Saqqara ភាគខាងត្បូង ទីក្រុង Cairo ។ ទីកន្លែងនោះពោរពេញទៅដោយវត្ថុបុរាណ៍ដ៏សម្បូរបែបរបស់ប្រទេសអេហ្ស៊ីប ។
រដ្ឋមន្ត្រីវត្ថុបុរាណរបស់អេហ្ស៊ីប លោក Khaled al-Anani បានថ្លែងថា ផ្នូរព្រះសង្ឃរាជដែលទើបរកឃើញនេះ អាចមានតាំងពីសម័យកាលគ្រប់គ្រងដោយព្រះមហាក្សត្រអង្គទី៣ ព្រះនាម Neferirkare Kakai រជ្ជកាលទី៥ នៃសម័យបុរាណអេហ្ស៊ីប ៕