ព័ត៌មានទាន់ហេតុការណ៍៖

តើអឺរ៉ុប កំពុងតែធ្វើបដិវត្តពណ៌ឬ? ប្រទេសជិតពាក់កណ្តាលអឺរ៉ុបធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ចែករំលែក៖

រដ្ឋាភិបាលប្រទេសជាច្រើនក្នុងតំបននៅតំបន់អឺរ៉ុប កំពុងតែ«ឈឺក្បាល »ដោយសារតែ ការធ្វើបាតុកម្ម​ប្រឆាំងគ្រប់រូបភាព គ្របមូលហេតុផ្សេងគ្នា ។ បាតុកម្មពណ៌ អាចនិយាយបានថា ចាប់ផ្តើមចេញពីប្រទេសបារាំង ដោយបាតុករបានពាក់អាវកាក់ពណ៌លឿង ប្រឆាំងនឹងការដំឡើងពន្ធប្រេង ។ បាតុកម្មបានរាលដាលដល់ប្រទេសជិតខាងក្នុងតំនប់អឺរ៉ុប ដូចនៅកាណាដាជាដើ​ម ។

បាតុកម្ម អាចនិយាយបានថា ធ្ងន់បំផុតគឺនៅក្នុងប្រទេស ប៊ែលហ្ស៊ិក ​ហើយពេលនេះ នាយករដ្ឋមន្ត្រី​ Charles Michel ​បានដាក់លិខិតឡើងទៅកាន់ព្រះមហាក្សត្រ Philippe ​សុំលាលែងពីតំណែង ក្រោយពេលគណបក្សប្រឆាំងនៅក្នុងសភា បញ្ឈប់ការគាំទ្រ ដល់គោលនយោបាយរបស់លោក ។ វិវាទកើតឡើង ពេលដែលនាយករដ្ឋមន្ត្រីវ័យ ៤២ឆ្នាំ​គាំទ្រ​កិច្ចព្រមព្រៀង ស្តីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ជំរុញឲ្យមានមហាបាតុកម្មកើតឡើងប្រឆាំង រដ្ឋាភិបាល ។

ក្នុងពេលជាមួយគ្នានេះដែរ ពលរដ្ឋប្រមាណ ១ម៉ឺននាក់ទៅ​១ម៉ឺន៥ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅរដ្ឋធានី​ Budapest ​ប្រទេសហុងគ្រី ​ទាមទារនាយករដ្ឋមន្ត្រី Viktor Orban ដកហូតច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុន​ ស្នើបុគ្គលិក ធ្វើការបន្ថែម៤០០ម៉ោងក្នុងមួយឆ្នាំ ។ នេះជាបាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសហុងគ្រី​មិនធ្លាប់មាន ក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី​ Orban ។ ច្បាប់ខាងលើ បានអនុម័ត កាលពីថ្ងៃទី​១២ ខែធ្នូ​ ហើយតាំងពីពេលនោះមកទល់ពេលនេះ ពលរដ្ឋ បាននាំគ្នាប្រឆាំងនឹងច្បាប់​«ទាសករ»នោះ នៅគ្រប់ទិសទី ។ ក្រៅពីនេះ ពលរដ្ឋបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ដល់សកម្មភាពប្រឆាំង​នឹងក្រុមពលរដ្ឋគ្មានផ្ទះសម្បែង និងក្រុមជនភៀសខ្លួន ។

ចំណែកនៅក្នុងទីក្រុង​ Belgrade ​ប្រទេស សឺបៀវិញ​ ​ពលរដ្ឋរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ក្រោយមានអំពើហិង្សា ទៅលើមេដឹកនាំគណបក្សប្រឆាំង សឺបៀ លោក​ Borko Stefanovic ​រងរបួស ធ្ងន់ ។

នៅក្នុងប្រទេស អាលបានៀ ពលរដ្ឋជាច្រើន ក្នុងនោះមានក្រុមនិស្សិត បាននាំគ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនឹងការដំឡើងថ្លៃសាលា ក្នុងពេល​ដែលជីវភាពរស់នៅរបស់ពលរដ្ឋ​ កាន់តែវេទនា ហើយតម្លៃប្រេងឡើងថ្លៃខ្ពស់ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅក្នុងប្រទេសអាល្លឺម៉ង់ មានមហាបាតុកម្មកើតឡើង ដោយយកទម្រង់ទៅតាម​បារាំង គឺបាតុកម្មអាវកាក់ពណ៌លឿង ​​​​​​​​​​។ បាតុកម្មនៅអាល្លឺម៉ង់ រៀបចំឡើងដោយមេដឹកនាំ ក្រុមប្រឆាំង​ Sahra Wagenknecht ទាក់ទាញ់មនុស្សជាច្រើនចូលរួម ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Deutsche Welle ​បានដាក់សំណួរសួរថា តើ​បរិយាកាសនៅតាមផ្លូវថ្នល់​ក្នុងតំបន់អឺរ៉ុប កំពុងតែ​ក្តៅខ្លាំងឡើង ដោយសារបាតុកម្មឬ? ។ បាតុកម្មទាំងនោះ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិ​នៅក្នុងតំបន់អឺរ៉ុបកាន់តៃខ្លាំងឡើង ។

អាចនិយាយបានថា អាល្លឺម៉ង់ និងបារាំង គឺជាប្រទេស ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់ អឺរ៉ុប ទាំងមូល ហើយពេលនេះ ប្រទេសទាំងពីរកំពុងប្រឈមនូវការធ្វើបាតុកម្ម ប្រឆាំងពីពលរដ្ឋ នឹងធ្វើឲ្យ​​​​​​​​​​​​​​​​​​​​​​​​ដំណើរការអនុវត្តនយោបាយសំខាន់ៗ ត្រូវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាំងស្ទះ​ ប៉ះពាល់ដល់អឺរ៉ុប ទាំងមូល ។

ពាក់ព័ន្ធនឹងបាតុកម្មនៅក្នុងប្រទេសបារាំង ក្រុមបាតុករ​បានបិទផ្លូវ ល្បឿនលឿន ដុតបំផ្លាញបញ្ជរបង់ប្រាក់​ ធ្វើឲ្យ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសេដ្ឋកិច្ចជាតិធ្លាក់ចុះ គិតជាទឹកប្រាក់រាប់រយលានអឺរ៉ូ ​។ ការបិទផ្លូវចំពេល ដែលពិធីបុណ្យគ្រីស្មាសជិតមកដល់ តម្រូវការធ្វើចរាចរណ៍កើនឡើងខ្ពស់ ។

លោក Vinci Autoroutes ​អ្នកគ្រប់គ្រង បញ្ជរបង់ប្រាក់ផ្លូវ​ធំបំផុតនៅលើបារាំង បានប្រកាសថា ក្រុមបាតុករ បាន គ្រប់គ្រងផ្លូវនៅ​៤០កន្លែងផ្សេងគ្នា ធ្វើឲ្យតំបន់មួយចំនួន ត្រូវកាត់ផ្តាច់ ។ ពិសេស គឺទីតាំងបញ្ជរបង់ប្រាក់ រងការខូចខាត ដោយសារក្រុមបាតុករ វាយកម្ទេច ស្ថិតនៅតំបន់​ Avignon,Orange,Perpignan និង​ Adage ។

ផ្លូវល្បឿនលឿន​ A50 ​តភ្ជាប់រវាងទីក្រុង ម៉ាស៊ី នឹង Toulou ​ត្រូវបានបិទទ្វារ ក្រោយក្រុមបាតុករបិទផ្លូវដុតបំផ្លាញ​បញ្ជរបង់ប្រាក់ ។ លោក​ Vinci ​បានឲ្យដឹងថា ទីកន្លែងបញ្ជរបង់ប្រាក់ផ្លូវផ្សេងទៀត ​នៅតំបន់​ Manosque ​ត្រូវបានដុតបំផ្លាញផងដែរ ​។ មានបាតុករ ប្រមាណជាង​២០នាក់ ត្រូវបានចាប់ខ្លួន​កាលពីថ្ងៃទី​១៨ ខែធ្នូ ក្នុងនោះមាន​៤នាក់ ត្រូវបានឃុំខ្លួន ។ លោក​ Vinci ​បានប្រកាសថា​«ក្រុមអ្នកធ្វើដំណើរតាមរថយន្ត ត្រូវមានការប្រុងប្រយ័ត្ន បញ្ចៀសធ្វើដំណើរតាមផ្លូវ ដែលមានក្រុមបាតុករ​បិទផ្លូវ កុំឲ្យមានការកកស្ទះ»៕


ចែករំលែក៖