ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍​យ៉ាងរន្ធត់ បណ្តាលឲ្យស្លាប់ របួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តតួរីស១២កៅអីបុកជាមួយម៉ូតូ២គ្រឿង បណ្ដាលឲ្យបុរសម្នាក់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័ម និងមនុស្សក្មេងចាស់៣នាក់រងរបួសធ្ងន់ស្រាលហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ។

ហេតុការណ៍ដ៏រន្ធត់នេះដែរ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ នៅត្រង់ចំណុចផ្លូវទួលពង្រ​ ក្បែរវត្តកំពែង​ សង្កាត់ព្រៃសរ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​​ ។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុ​ការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញប្តីប្រពន្ធនឹងកូនមានគ្នា៣នាក់ជិះម៉ូតូម៉ាកសេ១២៥​ ពណ៌ខ្មៅឌុបគ្នា​ រួមទាំងរថយន្តតួរីសមួយគ្រឿង​បានធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវទួលពង្រទិសដៅឆ្ពោះពីផ្លូវវេងស្រេងឡើងមកផ្លូវព្រៃស​ ខណៈមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូអូសរ៉ឺម៉ក​យ៉ាងលឿនទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តតួរីស​ ១២កៅអី​ ពេលនោះម៉ូតូរ៉ឺម៉កបានព្យាយាមជិះជែងរថយន្តផ្សេងក៏ដាច់កងម្ខាងទាញចូលចំណែកផ្លូវគេ​ហើយក៏ជ្រុលបុកចំក្បាលរថយន្តតួរីស យ៉ាងទំហឹងបណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្លាយពោះវៀន ចេញក្រៅស្លាប់យ៉ាងអាណោចអាធម៌ត្រង់ទីតាំងកើតហេតុ​ ចំណែករថយន្តបានបួងចង្កូតគេចជ្រុលបុកម៉ូតូមួយគ្រឿងជិះដោយប្តីប្រពន្ធនឹងកូន​ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ឬឯសម្ភារដូចជារថយន្តនឹងម៉ូតូ, ម៉ូតូអូសរ៉ឺម៉កបានរងការខូចខាតយ៉ាងដំណំផងដែរ ។

សពជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុនីមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណះសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកសាច់ញាតិ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនឹងបានសម្រួលចរាចរហើយទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងអូសយកសម្ភារនឹងតៃកុងរថយន្តតួរីស​ ទៅរក្សាទុកបណ្តោះ​អាសន្ននៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ​ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិដើម្បីធ្វើលិខិតឲ្យដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖