ខេត្តរតនគិរី ៖បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័ជ្រុល ទៅបុកអ្នកថ្មើរជើងម្នាក់ ស្របទិសគ្នារងរបួសស្រាល និងបណ្តាលឲ្យរងរបួសធ្ងន់ដល់ខ្លួនឯង ។
ហេតុការណ៍ជិះមូតូបុកអ្នកថ្មើរជើងនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃពុធ ១២ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុចភូមិ១ ឃុំ ត្រពាំងច្រេសស្រុកកូនុមុំ ខេត្តរនគិរី ។
ប្រភពថា ជនបង្កជិះ ម៉ូតូម៉ាក Revo ពណ៌ក្រហម គ្មានស្លាកលេខ ក៏ជ្រុលទៅបុកអ្នកដើរម្នាក់មានទិសដៅស្របគ្នារពីលិចទៅកើត ។ អ្នកបើកបរម៉ូតូបង្កឈ្មោះញ៉ែម រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរនគីរី រងរបួសធ្ងន់់ បានបញ្ជួនទៅពេទ្យបង្អែកខេត្ត ។
អ្នកថ្មើជើងមានឈ្មោះ គឺម ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើរង របួសស្រាល ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានសម្របសម្រួលតាមនីតិវិធីផងដែរ ៕ ជីវ័ន្ត