ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកអ្នកថ្មើរជើងបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរី ៖បុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័ជ្រុល ទៅបុកអ្នកថ្មើរជើងម្នាក់ ស្របទិសគ្នារងរបួសស្រាល និងបណ្តាលឲ្យរងរបួសធ្ងន់ដល់ខ្លួនឯង ។

ហេតុការណ៍ជិះមូតូបុកអ្នកថ្មើរជើងនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃពុធ ១២ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ចំណុចភូមិ១ ឃុំ ត្រពាំងច្រេសស្រុកកូនុមុំ ខេត្តរនគិរី ។

ប្រភពថា ជនបង្កជិះ ម៉ូតូម៉ាក ​Revo ពណ៌ក្រហម គ្មានស្លាកលេខ ក៏ជ្រុលទៅបុកអ្នកដើរម្នាក់មានទិសដៅស្របគ្នារពីលិចទៅកើត ។ អ្នកបើកបរម៉ូតូបង្កឈ្មោះញ៉ែម រស្មី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ ឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរនគីរី រងរបួសធ្ងន់់ បានបញ្ជួនទៅពេទ្យបង្អែកខេត្ត ។

អ្នកថ្មើជើងមានឈ្មោះ គឺម ឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើរង របួសស្រាល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានសម្របសម្រួលតាមនីតិវិធីផងដែរ ៕ ជីវ័ន្ត


ចែករំលែក៖