ព័ត៌មានទាន់ហេតុការណ៍៖

ចូលគាស់ផ្ទះចូលលួចបានសម្រេច ពេលចេញមកវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាលខណ្ខដង្កោ ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចយកលុយ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ទី១ មានឈ្មោះ​ ហ៊ា​ រតនា​ ភេទប្រុស អាយុ២០ឆ្នាំ​មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំស្ពានដែក​, ទី២​ ឈ្មោះ​ អិន​ ចាន់ដារ៉ា​ ភេទ​ប្រុស​ អាយុ២៤ឆ្នាំ​ស្នាក់នៅម្តុំផ្សារ សឡា ខណ្ខមានជ័យ មុខរបររត់ម៉ូតូឌុប និង​ ទី៣​ ឈ្មោះ​ ម៉ូត​ វិចិត្រ​ ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ​មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តស្ទឹងមានជ័យ ។

សមត្ថកិច្ច​បានឲ្យដឹងទៀតថា មុនពេលដែលសមត្ថកិច្ចឃាត់ខ្លួន គឺជនសង្ស័យទាំ៣នាក់នៅវេលាម៉ោងប្រហែល២យប់ បានចូលទៅក្នុងផ្ទះលក់បាយគុយទាវ និងលក់ឥវ៉ាន់ដោយបានគាស់ទ្វារ ចូលទៅ បានធ្វើសកម្មភាពលួចយក​ មានកាបូកលុយ ដែលមានក្នុងនោះ លុយខ្មែរជាង១លានរៀល កាតទូរស័ព្ទ​ កូនជ្រូកសន្សំលុយ​ ២​ និងទូរសព្ទ័ចំនួន៣គ្រឿង ក្រោយពីបានធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានចេញមកវិញឡើងជិះម៉ូតូ ក៏ត្រូវបានសមត្ថកិច្ចល្បាតនៅម្តុំនោះ ឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣នាក់កំពុងតែសាកសួរនៅប៉ុស្តិ៍ព្រៃស​ ហើយកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ខដង្កោ ដើម្បីចាត់កាតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖