ខេត្តបាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅម៉ោង៨និង២០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ខណ:ដែលគេប្រទះឃើញសពយុវជនម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងផ្ទះដែលគេសង្ស័យថា ដោយសារមានបញ្ហាខួរក្បាល។
មន្រ្តីនគរបាល ស្រុកបាណន់ បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខែម តុលា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ បានយកខ្សែនីឡុង មកចងកខ្លួនឯង ជាប់នឹងផ្លានផ្ទះបណ្តាលឲ្យស្លាប់ដោយគ្មានបងប្អូនសាច់ញាតិដឹងឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសពដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយវិធីចងកដោយសារបញ្ហាខួរក្បាលប្រាកដមែនទើបប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ សហការី