សាកសពប៉ូលិសមីយ៉ាន់ម៉ាត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី២៣ ខែធ្នូ នៅបន្ទាត់ព្រំដែន មីយ៉ាន់ម៉ា បង់ក្លាដែស បន្ទាប់ពីប៉ះទង្គិចជាមួយក្រុមខ្មាន់កាំភ្លើងមិនស្គាល់ឈ្មោះកាលពីសប្តាហ៍កន្លង ។
ប៉ូលិសម្នាក់បានបាត់ខ្លួនតាំងពីថ្ងៃទី១៧ ខែធ្នូ ខណៈដែលល្បាតនៅតាមព្រំដែននោះ ត្រូវបានរកឃើញសាកសពហើយកាលពីថ្ងៃទី២១ ធ្នូ ដោយស្នាមរបួសនៅត្រង់មុខ ដៃ និងជើង ។ ប៉ូលិសផ្សេងទៀតក៏រងរបួសផងដែរ ។
ទីតាំងដែលផ្ទុះអំពើហិង្សានោះ ស្ថិតនៅព្រំប្រទល់ទីប្រជុំជន Maungdaw ។ ទីនេះធ្លាប់ផ្ទុះនូវអំពើហិង្សាកាលខែសីហា ឆ្នាំ២០១៧ ធ្វើឲ្យជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាងជាង៧៣០០០នាក់ភៀសខ្លួនពីមីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស ។
យោធាមីយ៉ាន់ម៉ាបានចាត់វិធានការបោសសម្អាតក្រុមឧទ្ទាមដែលតែងតែឆ្មក់មកលើកងកម្លាំងសន្តិសុខរដ្ឋាភិបាល ។ ប៉ុន្តែសកម្មភាពរបស់យោធាបានធ្វើឲ្យមានរិះគន់ពីអង្គការពិភពលោក ដោយសារថា មានសកម្មភាពចាប់រំលោភ ការសម្លាប់ របៀបទៅនឹងបទប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ា ។
ខាងកម្លាំងការពារព្រំដែនបង់ក្លាដែសនិយាយថា ទាហានរបស់លោក មិនពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី១៧ ខែធ្នូនោះឡើយ ។ ប៉ុន្តែបាន់ស្នូរគ្រាប់កាំភ្លើងផ្ទុះទៅវិញទៅមកនៅបន្ទាត់ព្រំដែន ។
បង់ក្លាដែស និងមីយ៉ាន់ម៉ារួមគ្នាស៊ើបអង្កេតរកឃើញសាកសពប៉ូលិសខាងលើកាលពីថ្ងៃទី២១ ធ្នូ ហើយមកដល់ពេលនេះ ក្រុមខ្មាន់កាំភ្លើងដែលបាញ់តដៃជាមួយប៉ូលិសមីយ៉ាន់ម៉ា មិនទាន់ត្រូវបានស្គាល់នោះទេ ខណៈកំពុងស៊ើបអង្កេត ៕