ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តរ៉េងរ៉ូវើ ពាក់ស្លាកលេខភ្នំពេញ2AD-5555 បុកម៉ូតូយុវជនម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានរថយន្តមួយគ្រឿង ម៉ាក រ៉េងរ៉ូវើ ពណ៌ ទឹកប្រាក់ ពាក់ ស្លាក លេខ ភ្នំពេញ2AD-5555 បើកដោយជនជាតិចិនមួយក្រុម បោះពួយក្នុងល្បឿនលឿន មិនប្រយ័ត្នបណ្ដាលឲ្យទៅបុកយុវជនម្នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក យ៉ាម៉ាហា ហ្វីណូ ពណ៌ ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1BK-1435 បណ្តាលឲ្យខូចខាត មួយកំណាត់មុខ និងបែក ម៉ាស៊ីនហូរប្រេងម៉ាស៊ីនពេញផ្លូវ និងបណ្ដាលឲ្យយុវជនជាអ្នកបើកម៉ូតូរបួសធ្ងន់ ។

ក្នុងហេតុការណ៍នោះដែរ ភ្លាមៗគេឃើញមានបុរសម្នាក់ ជាជនជាតិខ្មែរស្លៀកពាក់ស៊ីវិល សង្ស័យជា មន្ត្រីមានអំណាចម្នាក់ បានជិះរថយន្តស៊េរីទំនើបមួយគ្រឿងមកកាងមិនចង់សងជនរងគ្រោះតែក្រោយ ពី មានការសម្របសម្រួល ពីខាងភាគីជនរងគ្រោះ ទើបភាគីខាងបង្កព្រមសងសំណងចំនួន៧០០ ដុល្លារ ដើម្បី បញ្ចប់រឿងតែម្តង៕ ស រស្មី


ចែករំលែក៖