នំពេញ ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរ២នាក់ ខណៈកំពុងជិះម៉ូតូតែមិនបានសំរេចត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់ និងវាយទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ចកាលពីវេលម៉ោង ៧និង២០នាទីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនខាងលើឈ្មោះ សំ ចាន់ថាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដំឡើងឆាកតន្ត្រីអកកាដង់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះស្ត្រីជនជាតិចិនម្នាក់ និង ស្ដ្រីជនជាតិខ្មែរចំនួន២នាក់ បានជិះម៉ូតូ ម៉ាកធូដេ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ អត់ស្លាកលេខ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីជនជាតិចិនខាងលើ តែពុំបានសម្រេច ត្រូវបានប្រជាពលរដ្ឋឃាត់បានជនសង្ស័យម្នាក់នាំគ្នាវាយឡើងទ្រមខ្លួន ទើបាយការណ៍ទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនយកជនសង្ស័យទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ភ្លាមៗផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនដងផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕សុខាសែនជ័យ