ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប្រមូលសំរាម​ក្រុមហ៊ុន​ ស៊ីនទ្រី​ ជាង​២ពាន់​នាក់​ ប្រមូលគ្នាទាមទារ ដំឡើង​ប្រាក់​ខែ១២ដុល្លារ

ចែករំលែក៖

ភ្នំពេញ​ ៖ កម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ជាង​២ពាន់​នាក់​ ប្រមូលផ្ដុំគ្នាធ្វើកូដកម្ម នៅ​ការ៉ាស​រថយន្ត​ស៊ីនទ្រី​ ផ្លូវ​បេតុ​បឹង​តា​ម៉ាត​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ​តវ៉ា​ មិន​ធ្វើ​ការ​ ដោយ​ទាមទារ​អោយ​ក្រុម​ហ៊ុន​ ដំឡើង​ប្រាក់​ខែ​អោយ​ពួក​គេ​ ចំនួន​១២ដុល្លារ​បន្ថែម​ លើ​ប្រាក់​ខែ​គោលរបស់ពួក​គាត់​ ។ការប្រមូលផ្តុំនេះធ្វើឡើងកាលពីម៉ោង៧យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ ។

កម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ជាង​២ពាន់​នាក់​ ទាមទារ​លក្ខខណ្ឌ ​ចំនួន៤ចំណុច ដូចជា ៖ ១-សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ២-ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល ៣-ស្នើរសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ៤-បញ្ហាផ្សេងៗ ។

កូដកម្មនេះដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ ដែលដឹកនាំដោយលោក ទូច កុសល ហេីយក្នុង​ការ​តវ៉ា​នេះ​ កម្មករ​ស៊ីនទ្រី​ បានប្រាប់​អោយភ្នាក់ងារសារព័ត៌មានដឹងថា ប្រាក់​ខែ​ពួក​គាត់​ បានចែក​ជា២វេន​ គឺវេនយប់​​និង​ថ្ងៃ​ ដោយ​អ្នក​ធ្វើ​ការវេន​ ថ្ងៃទទួល​បានប្រាក់​ខែ​ចំនួន​៥១ម៉ឺន​ និង​អ្នក​ធ្វើ​ការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ៦១ម៉ឺន​ ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ​ ដោយ​ពួក​គាត់​ទាមទារ​ អោយ​ខាង​ក្រុម​ហ៊ុន​ ដំឡើង​ប្រាក់​ខែ​ចំនួន​១២ដុល្លារ​ លើ​ប្រាក់​ខែ​គោលពួកគាត់​បន្ថែមទៀត​ ព្រមទាំង​អោយ​ក្រុម​ហ៊ុន​ ផ្តល់​សេវ៉ា​ថែមទាំង​សុភាព​ នឹង​មាន​ប្រាក់​បំណាច់​ឆ្នាំ​ និង​ហូប​ចុក​ដូច​ កម្មករ​ កម្ម​ការនី​ រោងចក្រ​ដែរ​ ។

ជាលទ្ធិផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនស៊ិនទ្រី ព្រមព្រាងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើរសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនអោយតែ០៦$ប៉ុណ្ណោះ និងដំឡើងអោយ០១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។

ក្នុង​ហេតុការណ៍​នេះដែរ​ ក៏មានការ​ប៉ះទង្គិច​គ្នា​ រវាង​កម្មករ​ស៊ីនទ្រី​គ្នា​ឯង​ និង​កម្មករ​គ្នា​ឯង​ ដោយ​មាន​អ្នក​ខ្លះ​ចង់​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ ទាមទារ​ដំឡើង​ប្រាក់​ខែ​ ។

ដោយ​ឡែក​ខាង​ក្រុម​ហ៊ុន​វិញ​ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​អោយ​ចូល​ចរចារ​គ្នា​ តែ​ខាង​ក្រុម​ហ៊ុន​ឡើង​អោយ​ដែរ​ តែតំលៃ​ទៀប​ពេក​ គឺត្រឹមតែ៦​ដុល្លារ​ ទើប​ពួក​គាត់ជាកម្មករ​ទទួល​​​យក​មិន​បាន​ គឺទាមទារ​ ១២ដុល្លារ​ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ​ ដូច្នេះហេីយបេីសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖