ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូរងគ្រោះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗខណៈដែលជនសង្ស័យខ្ចីម៉ូតូថា យកទៅទិញម្ហូប ហើយយកទៅដោះគ្រឿងបញ្ចាំ និងមិនអស់ចិត្តបញ្ចាំម៉ូតូថែមទៀត ។
ករណីជនសង្ស័យខ្ចីម៉ូតូយកទៅបញ្ចាំនេះ បានកើតឡើង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១ និង០០នាទី នៅចំណុចផ្ទះគ្មានលេខផ្លូវបេតុង ភូមិខ្មែរលើថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមសាក្សីជាម្ចាស់ម៉ូតូ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងនាំគ្នា៣នាក់អង្គុយផឹកស្រា នៅក្បែរផ្ទះរបស់ខ្លួន មួយសន្ទុះក្រោយមកបានលេចមុខជនសង្ស័យដើរចូលមក ជនរងគ្រោះបន្តថា ភ្លាមៗនោះក្រុមជនរងគ្រោះហៅផឹកតែត្រូវជនសង្ស័យបដិសេធ មួយសន្ទុះក្រោយមកជនសង្ស័យបានសុំខ្ចីម៉ូតូពីជនរងគ្រោះថាទៅទិញម្ហូបមួយភ្លែត តែម្ចាស់ម៉ូតូមិនឲ្យ ដោយសារការអង្វខ្លាំងពេកទើបឲ្យយកទៅ ហើយបានផ្តាំឲ្យជួយទិញម្ហូបឲ្យក្លែមបន្តិចមកផង បន្ទាប់ពីបានម៉ូតូដល់ដៃភ្លាមជនសង្ស័យយកទៅដោះគ្រឿងបញ្ចាំនៅម្តុំឃ្លាំងរំសេវដើម្បីយកលុយចាយ និងទិញថ្នាំញៀនជក់ជាចុងក្រោយក៌សម្រេចយកម៉ូតូទៅបញ្ចាំថែមទៀតក្នុងតម្លៃ២៧០ដុល្លា ។
ជនរងគ្រោះបានបន្តថា ម៉ូតូដែលត្រូវជនសង្ស័យខ្ចីយកទៅបញ្ចាំម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១CV-៣៧១៦ សាក្សីបន្តថា ជនសង្ស័យឈ្មោះ នុតសុផា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខផ្លូវបេតុងភូមិខ្មែរលើថ្មីសង្កាត់គោករកាខណ្ឌព្រែកព្នៅភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ភារៈ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនជាងដែក មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០៣ផ្លូវបេតុងភូមិខ្មែរលើថ្មីសង្កាត់គោករកាខណ្ឌព្រែកព្នៅ ។
ជនរងគ្រោះបានបញ្ជាក់ថា ក្រោយដឹងថា បាត់ម៉ូតូរួចមករូបគេ(ជនរងគ្រោះ)បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ តែអ្វីដែលជាការខកចិត្ត គឺសមត្ថកិច្ចហាក់មិនចង់ទទួលពាក្យបណ្តឹង ដោយគិតថា ខាងគ្រួសារជនសង្ស័យជាមនុស្សស្គាល់រាប់អានគ្នា ។ ដោយអស់សង្ឃឹមជនរងគ្រោះសម្រេចចិត្តដើររកជនសង្ស័យរហូតទាល់តែឃើញនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង១៨ និង០០នាទី ជនរងគ្រោះក៍បានប្រទះឃើញជនសង្ស័យកំពុងដើរនៅចំណុចផ្លូវលំ ភូមិព្រៃពុទ្រា សង្កាត់សំរោងក្រោមខណ្ឌពោធិសែនជ័យក៍ឃាត់ខ្លួនជនសង្ស័យប្រគល់ជូនសម្ថកិច្ចប៉ុស្តិ៍គោករកាតែម្ដង ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្ត និងកសាងស៉ំណ៉ំរឿងបញ្ជូនទៅតុលាការ៕ចាន់ធឿន