ព័ត៌មានទាន់ហេតុការណ៍៖

រយះពេលជិតមួយឆ្នាំហើយ យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ នៅតែមានអ្នកជិះល្មើស

ចែករំលែក៖

ភ្នំពេញ៖ រយះពេលជិតមួយឆ្នាំហើយ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត នៅតែមានអ្នកជិះល្មើសដដែល ។

ជាក់ស្តែងកាលពីថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១០៖០០នាទី បានអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន២គ្រឿង រួមមានៈ ទី១-ម៉ូតូចំនួន២គ្រឿង, ទី២-រ៉ឺម៉កម៉ូតូកង់បីចំនួនគ្មានគ្រឿង, ទី៣-រថយន្តចំនួនគ្មានគ្រឿង។

បច្ចុប្បន្ន បានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕ ស តារា


ចែករំលែក៖