ព័ត៌មានទាន់ហេតុការណ៍៖

យោធា​ម្នាក់​ជួបគ្រោះថ្នាក់ចរាចរណ៍របួស​បាក់ភ្លៅម្ខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ មន្ត្រី​យោធា​វរៈការពារព្រំដែនកម្ពុជា.ថៃ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅលើកំណាត់ផ្លូវជាតិលេខ៥៥ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​(បាក់ភ្លៅ) រវាង​ម៉ូតូ និងអ្នក​បើកបរ​រថយន្ត​មិនស្គាល់ម៉ាក ១គ្រឿង នៅគ្រាដែលកំពុងធ្វើដំណើរច្រាសទិសគ្នា។​

ហេតុ​ការណ៍​ខាងលើ​បាន​បង្កឡើងនៅវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥០.១៥១ ស្ថិតក្នុង​ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់​។​

យោង​តាម​របាយការណ៍​នគរបាល​ស្រុកវាលវែង​ឃើញ​ថា មុនកើតហេតុគេឃើញបុរសម្នាក់ស្លៀកពាក់ជាឯកសណ្ឋានយោធាធ្វើដំណើរម្នាក់ឯង ដោយម៉ូតូ ១គ្រឿង​ម៉ាក ហុង​ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 0691 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ត ១គ្រឿង​ច្រាស់​ទិសគ្នា ប៉ុន្តែ​រថយន្តនោះគេមើលមិនទាន់ទេ​ព្រោះបន្ថែមល្បឿនទៅបាត់ បណ្ដាល​ឲ្យ​ភាគ្គីខាងម៉ូតូរងរបួសធ្ងន់(បាក់ភ្លៅស្ដាំ)។​

របាយការណ៍​ខាងលើ​បន្ត​ថា ជនរងរបួសឈ្មោះ ឃុន ហៃ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរយោធាវរៈការពារព្រំដែនកម្ពុជស.ថៃ ស្ថិតក្នុង​ឃុំថ្មដា ស្រុកវាលវែង​។​

ក្នុងរបាយការណ៍ដដែលបន្តទៀតថា ចំពោះជនរងរបួសសមត្តកិច្ច និងសាច់ញាតិចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ​បង្អែកខេត្តពោធិ៍សាត់ ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង និងកំពុង​ស្រាវជ្រាវ​៕ ប៉ឹម ពិន


ចែករំលែក៖