ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងថ្នាំញៀន​ទៅបង្ហហិង្សាដាក់ប្រពន្ធ តើឲ្យគេទ្រាំម្តេចនឹងបាន?

ចែករំលែក៖

ប៉ោយប៉ែត៖ ស្រី្តជាប្រពន្ធម្នាក់ ទាញកូនកាំបិត ចាក់ប្តី បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីប្ដីប្រើប្រាស់ថ្នាំញៀន រួចប្រើហិង្សា ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះផាត់ អឿន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុ ។

ចំណែក ជនសង្ស័យមានឈ្មោះ ភាព ពៅ អាយុ២១ឆ្នាំត្រូវជា ប្រពន្ធ មានទីលំនៅក្នុងភូមិក៥ សង្កាត់ប៉ោយប៉ែត បច្ចុប្បន្នរស់នៅផ្ទះជាមួយប្តីក្នុងភូមិព្រៃគប់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ ។

ម្តាយជនរងគ្រោះប្រាប់ថា កូនប្រុសរបស់គាត់ធ្លាប់ត្រូវបានប្រពន្ធកាប់ជាច្រើនដងមកហើយ ។ មូលហេតុដែលប្រពន្ធបានដកកូនកាំបិតចាក់កញ្ចឹងកប្តី ដោយសារប្តីឃើញប្រពន្ធស្លៀកសិចស៊ី(ខ្លី)ពេក ហើយក៏បានហាមប្រពន្ធមិនឲ្យស្លៀកខ្លីខ្លាចញាតិមកលេងផ្ទះមើលទៅមិនសមរម្យ ក៏មានពាក្យសំដីតូចធំ ទើបប្រពន្ធខឹងរហូតឈានដល់ទាញកាំបិតចិតបន្លែងចុងស្រូចចាក់ប្តីពីកាំបិតចំកញ្ចឹងកបណ្តាលឲ្យឈាមពេញប្រាណ ។

គេសង្កេតឃើញថា ក្រោយកើតមានកងកម្លាំងនគរបាលវរការពារព្រំដែនគោក៩១១ បានចុះទៅកន្លែងកើតហេតុផងដែរ ។ ក្រោយកើតហេតុជនរងត្រូវបានម្តាយដឹកតាមកង់បីយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក (ដីថ្មី) ។

លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាលប្រិម សុផលបានប្រាប់តាមទូរស័ព្ទករណីខាងលើនេះ ជនរងគ្រោះជាប្ដីប្រើប្រាស់ថ្នាំញៀន ហើយប្រើហិង្សាដាក់ប្រពន្ធយ៉ាងធ្ងន់ធ្ងរ ទើបប្រពន្ធទ្រាំមិនបានក៏ឈានដល់យកកាំបិតចិតបន្លែចាក់២កាំបិត ១កាំបិតត្រូវចំកញ្ចឹងក និង១កាំបិតទៀតចំក្បាល ។

លោកបញ្ជាក់ថា:ជនដៃដក់ជាប្រពន្ធកម្លាំងលោកបានយកទៅសួរនាំនៅប៉ុស្តិ៍ខាងលើរង់ចាំសភាពជំងឺជនរងគ្រោះដឹងខ្លួន ម្យ៉ាងជនរងគ្រោះជាប្ដីគាត់ដាក់ពាក្យបណ្ដឹងដែរ ឬយ៉ាងណា? ហើយលោកអធិការក្រុងប៉ោយប៉ែត ក៏មិនចង់ឲ្យប្ដីប្រពន្ធបែកបាក់គ្នាដែរ ព្រោះពួកគាត់មានកូនតូច ប៉ុន្តែបើជនរងគ្រោះធ្ងន់ធ្ងរ សមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖