ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៥នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បីករណី ផ្សេងគ្នា ដែលបានកើតឡើងនៅស្រុកវាលវែង ស្រុកបាកាន និងក្រុងពោធិ៍សាត់។
ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣.១៨៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ មានបុរសម្នាក់ឈ្មោះ លីចាន់ សារិះ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកគូថម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងដែរថា នៅវេលាម៉ោង៤ ៤៥នាទី រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៣.១២៤ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានបុរសម្នាក់ឈ្មោះ សៅ សុដាន់ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក សង់កូរ៉េ សេ១០០ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX 9695 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិចក្នុងល្បឿនលឿនសង្ស័យ(ស្រវឹង) លុះដល់ចំណុចកើតហេតុបានបុកបង្គោលសញ្ញាសុវត្ថិភាពបាក់ ១ដើម បណ្ដាលឲ្យដួលបោករបួសធ្ងន់។
ដោយឡែក៖ នៅឯស្រុកបាកានឯនេះវិញត្រូវបាននគរបាលប្រាប់ឲ្យដឹងដែរថា នៅវេលាម៉ោង២ និង៤០នាទី យប់ឈានចូលថ្ងៃទី៣១ ខែឆ្នដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩.២១០ ស្ថិតក្នុងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ក៍មាមករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 3824 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានជ្រុលបុកគូថរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B 2432 ដែលកំពុងខូចចតនៅលើចិញ្ចើមផ្លូវថ្នល់ បណ្ដាលឲ្យភាគ្គីខាងរថយន្តបុកររងរបួសអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ធ្ងន់។
ប្រភពព័ត៌មានទាំងបីករណីខាងលើប្រាប់បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ដល់ទៅចំនួន ៣នាក់នេះ ជនរងរបួសត្រូវបានគេចាត់ចែងបញ្ជូនទៅសង្រ្គោះភ្លាមៗ ហើយសមត្តកិច្ចជំនាញបន្តចាត់ចែងនូវវត្ថុតាង៕ ប៉ឹមពិន