ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវតាមចាប់ជនសង្ស័យ៣នាក់ដែលកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចទីលានចាក់សំរាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១នឹង០០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨នេះ ។
លោកវរសេនីយ៍ឯក ជឹម សីុថា អធិការខណ្ឌដង្កោ បានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះគឺលោកបានបញ្ជាដល់កម្លាំងក្រោមឱវាទធ្វើការស្រាវជ្រាវល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋស្របទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ លោកបន្តថាខណៈដែលកម្លាំងអន្តរាគមន៍ល្បាតនឹងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗកម្លាំងក៏ចុះដល់ទីតាំងកើតហេតុឡោមព័ទ្ធចាប់បានជនសង្ស័យទាំង៣នាក់រួមទាំងថ្នាំញៀនចំនួន២៨កញ្ចប់(ក្នុងនោះ២៧កញ្ចប់តូច,១កញ្ចប់ធំ) នឹងសម្ភារៈសម្រាបប្រើប្រាស់មួយចំនួន។
លោកអធិការបន្តថា ជនសង្ស័យទាំង៣នាក់ក៏ជាប់ពាក់ព័ន្ធនឹងជាមុខសញ្ញាធ្វើសកម្មភាពប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋកន្លងមកដែរ។ បច្ចប្បន្នជនសង្ស័យទាំង៣នាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ