ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃអាទិត្យ​ទី៣០ ខែធ្នូ ឆ្នាំ​២០១៨ កើតមានហិង្សា ៤ករណី នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបង្ហាញថា នៅថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០១៨ នេះ កើតមានករណីហិង្សាក្នុងគ្រួសារ និងក្មេងទំនើងរហូតដល់ទៅចំនួន ៤ករណី បណ្ដាល​ឲ្យ​មានមនុស្ស​រងរបួស​ធ្ងន់​ស្រាល និងត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួនមួយចំនួនផងដែរ នៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់​។​

ក្នុងរបាយការណ៍នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន មានមួយករណីប្តីផឹកស្រវឹងវាយប្រពន្ធទ្រមខ្លួន ត្រូវបាននគរបាលប៉ុស្ដិ៍រដ្ឋបាលឃាត់ខ្លួនអនុវត្តច្បាប់។​

របាយការណ៍​ដដែល​បន្ត​ថា នៅភូមិព្រះម្លូ ឃុំបឹងខ្នារ ស្រុកបាកាន មាមមួយករណីដែរ បង្កឡើងដោយកក្មេងទំនើង ១ក្រុមមានគ្នា ៤នាក់ បានធ្វើសកម្មភាពកាប់លើឈ្មោះ ដូត បឹម ភេទប្រុស អាយុ ១៨ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​រួមទាំង​វត្ថុ​តាង​(ដាវ) និងមធ្យោបាយផងដែរ។​

របាយការណ៍​បន្ត​ទៀត​ថា នៅភូមិ.ឃុំតាលោ ស្រុកបាកាន ក៍មានមួយករណីដែរ ប្តីវាយប្រពន្ធ និងគប់មួយកែស្រាខុសប្រពន្ធទៅក្បាលអ្នកផ្សេង កម្លាំង​ប៉ុស្តិ៍​ឃាត់​ខ្លួន​អនុវត្ត​ច្បាប់​។​

របាយការណ៍​បញ្ជាក់​ទៀត​ថា ដោយ​ឡែក​៖ នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន មានមួយករណីបន្ថែមទៀត បង្កឡើងដោយក្មេងទំនើង ២ក្រុម ១ក្រុមមានគ្នា​ចំនួន ៧នាក់ និង១ក្រុមទៀតមានគ្នាចំនួន ២នាក់ បានជិះម៉ូតូដេញកាប់ក្រុមមានគ្នា ៧នាក់ ធ្វើឲ្យ​ស្លន់ស្លោជិះម៉ូតូលឿនជ្រុលបុកដើមឈើ និងបង្គោលសុវត្ថិភាពផ្លូវថ្នល់របួសចំនួន ៣នាក់។​

ករណី​ហិង្សា​ក្នុងគ្រួសារ និងក្មេងទំនើងចំនួន ៤ករណី​ផ្សេងគ្នា​ក្នុងថ្ងៃតែមួយខាងលើនេះ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុងបន្តនីតិវិធីនៅឡើយ៕ ប៉ឹមពិន


ចែករំលែក៖